បរទេស៖ Chelsea កំ​ពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឃទៅមុខជាមួយអនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Bayern Munich កីឡាករ Robert Lewandowski ។​

Robert Lewandowski and the Bayern Munich board may come to an agreement -  Bavarian Football Works

កាលពីថ្ងៃសៅរ៍ខ្សែប្រយុទ្ធ ជើងចាស់ដ៏មានបទពិសោធន៏រូបនេះបានបញ្ជាក់ថារូបលោកចង់ចាកចេញពីសង្វៀន Allianz Arena នៅរដូវក្តៅនេះ​ដោយ​បង្ហើបថាគាត់មិនមានចេតនាក្នុងការបន្តកុងត្រាថ្មីនោះទេ។ ស្របពេលដែលប្រមុខដឹកនាំក្លឹបយក្សអាឡឺម៉ង់បានច្រានចោលឱកាសចាកចេញរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ថាតើ ពួកគេអាចរកបេក្ខភាពកីឡាករមក ជំនួសប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះបានដែរឬទេ?។ Barcelona គឺជាក្លឹបដែលមានទំនាក់ទំនងចង់ផ្ទេរយក Lewandowski ដោយត្រៀមផ្តល់កិច្ច​សន្យា​រយៈ​ពេល​បី​ឆ្នាំ ​ប្រសិនភាគីទំាងសងខាងឈាន ដល់ការយល់​ព្រមគ្នានោះ។

Bayern Munich star Robert Lewandowski wants to leave club

ផ្ទុយទៅវិញយោងការចុះផ្សាយរបស់កាសែត The Guardian បានឱ្យដឹងថា Chelsea នឹងត្រៀមចូលមកប្រជែងយក Lewandowski ប្រសិន Barcelona មិន​អាច​ឆ្លើយតបនឹងកិច្ចព្រមព្រៀងក៏ដូចជាតម្លៃដែល Bayern Munich ស្នើរសុំ។ មួយវិញទៀតក្លឹបដែលទើបតែមានកៅអីទៅលេងនៅក្របខណ្ឌ  Champion League ត្រូវតែចែកផ្លូវជាមួយ Romelu Lukaku ឬ Timo Werner ប្រសិនចង់បានLewandowski មករួមក្រុម។ បច្ចុប្បន្នការផ្ទេរម្ចាស់កម្ម​សិទ្ធិ​គ្រប់គ្រង​ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ នៅតែត្រូវឆ្លងកាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសបម្រាម​ ក៏ ដូច ជា ដំណើរ​ក្លឹប​អោយបានល្អប្រសើរជាងពេលកន្លងទៅក្រោមការគ្រប់គ្រងរបស់ប្រធានក្លឹបលោកRoman Abramovich៕

 

ប្រភពព័ត៍មាន៖ Sportsmole