បរទេស៖ អ្នកស៊ុតបញ្ចូលទីនាំមុខនៅក្របខណ្ឌ Premier Leagueដោយរកបាន២២គ្រាប់នៅរដូវកាលនេះ កីឡាករ Mohamed Salah និងខ្សែការពារកណ្តាល Virgil van Dijk និងមិនមានវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ Premier League ដ៏សំខាន់នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធនៅលើទឹកដីក្រុម Southampton នោះទេ។

Virgil van Dijk is 'not worried at all' about Mohamed Salah's worrying form  for Liverpool in the ongoing campaign. … | Salah liverpool, Liverpool,  Liverpool players

គួរបញ្ជាក់ថាកីឡាករសំខាន់ទាំងពីររូបនេះបានជួបបញ្ហារបួសពេលប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ Chelsea នៅ​កីឡដ្ឋាន Wembley ដោយ Salah ​មាន​បញ្ហា​ក្រលៀនរីឯ Van Dijk រង​របួស​ជង្គង់។ គ្រូបង្វឹកក្រុមហង្សក្រហមលោក Klopp មានទំនុកចិត្តថាអ្នកទាំងពីរនឹងត្រលប់មកវិញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃរដូវកាលថ្ងៃអាទិត្យជាមួយនឹងក្រុម Wolves នៅកីឡដ្ឋាន Anfield ។អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានលើកឡើងថាៈ ពួកគេនិងអាចវិលត្រលប់មកជួយក្រុមនៅចុងសប្តាហ៍នេះ ។ក្រៅពី​កីឡាករឆ្នើមទាំងពីរLiverpool ក៏អវត្តមានខ្សែបម្រើ-ការពារប្រេស៊ីល Fabinho ក្រោយអវត្តមាន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មានបញ្ហា​របួស​សាច់ដុំ ខណៈ Andy Robertson ក៏នៅតែជាមន្ទិល​សង្ស័យផង​ដែរ។

B/R Football on Twitter: "REAL MADRID vs. LIVERPOOL The 2021-22 Champions  League final will be a rematch of 2018 💪 https://t.co/42IvgAu75H" / Twitter

Liverpool ដេញតាមពីក្រោយក្រុមកំពូលតារាង Premier League Manchester City ចំនួន ៣ ពិន្ទុ ជាមួយនឹងការធ្វើដំណើរទៅកាន់ Southampton ការ​ប្រកួតរបស់ពួកគេនៅក្នុងដៃហើយប្រសិនពួកគេចាញ់នៅកីឡដ្ឋាន St Mary’s នោះក្តីសុបិន្តការពារតំណែងជើងឯកនឹងបញ្ចប់តែម្តង ។សម្រាប់ Southampton កីឡាករ Fraser Forster និង Stuart Armstrong អាចនឹងមានវត្តមាននៅសប្តាហ៍នេះ ពេលទទួលLiverpool និង Leicester នៅថ្ងៃអាទិត្យបន្ទាប់ពីអ្នក​ទាំង​ពីរ​បាន​ជួប​បញ្ហារបួស​ខ្នង និង​ជង្គង់ តែបាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​កាលពីចុង​សប្តាហ៍​មុន ។