បរទេស៖ Juventus បានដាក់សំណើជាផ្លូវការក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំដើម្បីចុះហត្ថលេខានាំយកត្រលប់ទៅវិញកីឡាករ Paul Pogba របស់ក្លឹបបិសាចក្រហម Man. United នៅពេលបញ្ចប់រដូវកាលដ៏ខ្លីខាងមុខនេះ។យោងគេហទំព័រ Goal បានចុះផ្សាយថាៈ ក្លឹបយក្សនៅ Serie A និងផ្តល់ជូន Pogba នូវកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ជាមួយនិងការទទួលនប្រាក់ឈ្នួលចំនួន ៧.៥ លានអឺរ៉ូ/១ឆ្នាំ បូករួមទាំងប្រាក់បន្ថែមផ្សេងទៀត ។
ទោះជាយ៉ាងណា វានៅតែមានគម្លាតមិនទាន់យល់ស្របរវាងភាគីទាំងពីរ ដោយសារតែ Pogba មានប្រាក់ខែប្រចាំឆ្នាំ១១លានយូរ៉ូឯណោះជាមួយMan.Utdd។ខ្សែបម្រើកណ្តាលវ័យ ២៩ ឆ្នាំរូបនេះបច្ចុប្បន្នត្រូវបានរំពឹងថានឹងចាកចេញពីទឹកដី Old Trafford នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ខណៈដែលនាយកប្រតិបត្តិក្លឹប Juventus លោក Maurizio Arrivabene ថ្មីៗនេះបានបញ្ជាក់ផងដែរថាពួកគេមានកិច្ចព្រមព្រៀងដែលបានដាក់ស្នើឡើងសម្រាប់នាំយកសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះមកកាន់ទឹកដីAllianz Arenaវិញ។
Pogba ធ្លាប់បានចំណាយពេល ៤ ឆ្នាំលេងអោយក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ចន្លោះឆ្នាំ ២០១២ដល់ ២០១៦ មុនពេលត្រលប់ទៅ Man United វិញជាលើកទី២ក្នុងតម្លៃកំនត់ត្រា៨៩ លានផោន៕
ប្រភពព័ត៍មាន៖ Sportsmole