បរទេស៖ លោក Steve McClaren និង Mitchell van der Gaag ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីលោក Erik ten Hag ដោយ​ក្លឹបបិសាចក្រហម Man. United នៅថ្ងៃច័ន្ទដើមសប្តាហ៏នេះ។

Man Utd confirm Mitchell van der Gaag & Steve McClaren as Erik ten Hag  assistants

ការពិតបុរសទាំងពីររូបនេះគឺធ្លាប់ធ្វើការងាររួមគ្នា​ជាមួយ លោក Ten Hag ដោយលោក McClarenធ្លាប់ធ្វើការនៅក្លឹប FC Twente និងលោក Van der Gaag នៅ Ajax ដែលជាក្រុមនៅលីកកំពូលហូឡង់។ ជាមួយគ្នានេះផងដែរកាលពីថ្ងៃអាទិត្យបុរសទាំងបីររូបក៏ទើបតែបានប​ង្ហាញ​វត្តមានក្នុងហ្វូងអ្នកគាំទ្រក្រុម Man. Utdខណៈដែលពួកគេ​បាន​បរាជ័យក្រោមថ្វី ជើងម្ចាស់ផ្ទះ Crystal Palace នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​នៃការបិទបញ្ចប់រដូវ​កាល Premier League កាល​ពី​ថ្ងៃ​អាទិត្យ។

Manchester United: Steve McClaren and Mitchell van der Gaag confirmed as  Erik ten Hag's assistants | Soccer News - My Blog

អតីតជំនួយការលោកSir Alex Ferguson ចន្លោះឆ្នាំ១៩៩៩-២០០១​ និង ធ្លាប់ដឹកនាំក្រុមតោកំណាចជម្រើសជាតិអង់គ្លេសលោក McClaren បានលើកឡើងថា៖ «ខ្ញុំគិតថាការខិតខំ ប្រឹងប្រែងធ្វើការរបស់ខ្ញុំទើបខ្ញុំបានជួប Erik ។កម្លាំងដ៏អស្ចារ្យរបស់​គាត់មិន​គ្រាន់តែ​ផ្តោត​​លើព័ត៌មានលម្អិត និងការរៀបចំប៉ុណ្ណោះទេ គាត់មានទស្សនវិជ្ជាច្បាស់លាស់អំពីរបៀបដែលគាត់ចង់ដឹកនាំលេងបាល់ទាត់ និង​បរិយា​កាស​ដែលគាត់ចង់បង្កើត»៕

 

ប្រភពព័ត៍មាន៖ Sportsmole