បរទេស៖ ក្លឹបយក្សនៅប្រទេសអាល្លីម៉ង FC Bayern Munich បានបបង្ហាញពីចេតនាមិនចង់លក់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ទៅកាន់ក្លឹប Barcelona នោះទេ ដោយពួកគេបានសម្រេចដាក់តម្លយ៉ាងហោចណាស់ក៏៥០លានយូរ៉ូដែរ យោងការចុះផ្សាយរបស់គេហទំព័រ Marca បាន​ចុះផ្សាយ។

Report: Bayern Munich's Robert Lewandowski agrees to terms with FC  Barcelona, but could Real Madrid swoop in for the steal? - Bavarian  Football Works

ភ្នាក់ងាររបស់កីឡាករអន្តរជាតិប៉ូឡូញវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ជាក់ថាកីឡាកររបស់ខ្លួន ចង់ចូលរួមជាមួយក្លឹប​យក្ស​កាតាឡាន​នៅរដូវក្តៅនេះ ដោយមានបំណងចង់បំពេញក្តីសុបិន​ផ្លាស់​ទៅកាន់ទឹកដី Camp Nou។ សម្រាប់ Barcelona វិញមានបំណងផ្តល់ទឹកប្រាក់ត្រឹមតែ៤០ លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធជើងចាស់រូបនេះ ខណៈពេលបច្ចុប្បន្ន​ក្រុមលោក​Xavi នៅមិនទាន់បានបំពេញការចង់បានរបស់ក្រុមជើងឯកលីកកំពូលអាឡឺម៉ង់ ដោយសារតែ ស្ថានភាពហិរញ្ញវត្ថុរបស់ពួក​គេនៅមិនទាន់​ប្រសើរឡើងនៅឡើយ។

Lewandowski has his 'heart set' on a Barcelona move despite Real Madrid  rumours | Barca Universal

Lewandowski ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏រូបនេះ នឹងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅទឹកដីAllianz Arena​ឆាប់​ៗនេះស្របពេលសាម៉ីខ្លួនក៏ចង់ចាកចេញ ខណៈដែលក្រុមជើងឯកអាឡឺម៉ង់ នៅមានឆន្ទៈចង់រក្សាទុករូបគេបន្ត មួយរដូវកាលទៀត។ ក្រៅពីBarcelona នៅមានReal Madrid និង Chelsea ដែលបានបង្ហាញការចាប់អារម្មណ៏ចង់ផ្ទេរយកកីឡាករដែល​ស៊ុតបញ្ចូលទី​បានរហូតដល់ទៅ ៥០ ដងក្នុងការបង្ហាញខ្លួន ៤៦គ្រាប់គ្រប់ក្របខណ្ឌប្រកួត ទាំងអស់ក្នុងរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole