បរទេស៖ ក្រុម Liverpool នឹង​សម្លឹង​រក​ការសង​សឹក​លើ​ក្រុម Real Madrid នៅ​ពេល​ដែល​ក្រុម​ទាំង​២ ជួប​គ្នា​ក្នុង​ទីក្រុង​ប៉ា​រីស វគ្គ​ផ្តាច់​ព្រ័ត្រ នៃក្រប​ខ័ណ្ឌ Champions League នៅ​ចុងសប្តាហ៍​នេះ​។ ទាក់​ទង​នឹង​ការ​បង្ហាញខ្លួន​ជាលើក​ទិ​៣​របស់ Liverpool ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប ក្នុង​រយៈពេល​៥​ឆ្នាំ លោក Jurgen Klopp បាន​បញ្ជាក់​ថា៖ «យើង​មិនស្ថិតនៅ​ទីនេះ​ដោយ​សារ​តែ​វេទមន្តឡើយ​។ ប៉ុន្តែ យើង​ពិត​ជាសក្តិ​សម​ក្នុងការ​ឈាន​ដល់​វគ្គ​​នេះ​​»​​។

Real Madrid នឹង​​​ក្លាយ​ជា​ឧបស័គ្គ​របស់ Liverpool នា​កីឡដ្ឋាន Stade de France នៅ​ថ្ងៃ​សៅរ៍ ដូច​ដែល​ពួក គេ​បាន​ធ្វើ​កាលពី​៤​ឆ្នាំមុន​ ក្នុងការ​បង្ហាញខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុបវគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​​របស់ Liverpool ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​អ៊ី​ចឹង​។ ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៣-១ ក្នុ​ង​រាត្រី​ប្រកួត​នៅ​ទីកក្រុង​គៀវ ដែល​កើត​ឡើង​ដោយ​សារ​តែ​កំហុស​២លើក​របស់​អ្នក​ចាំទី Loris Karius ក្រោយ​ពី​បាន​បាត់​​បង់​តា​​រាឆ្នើម Mohamed Salah នៅ​ដើម​តង់​ដោយ​សារ​តែ​បញ្ហា​របួស​ស្មារ​នោះ អាច​ជា​​ការផ្តល់​ការ​ខក​ចិត្ត​ខ្លាំង​សម្រាប់​ក្រុម​អង់គ្លេស​មួយនេះ​។

(L-R) Georginio Wijnaldum of Liverpool FC, Jordan Henderson of Liverpool FC, Karim Benzema of Real Madrid during the UEFA Champions League final between Real Madrid and Liverpool on May 26, 2018 at NSC Olimpiyskiy Stadium in Kyiv, Ukraine(Photo by VI Images via Getty Images)

លោក Klopp បាន​និយាយ​កាលពីថ្ងៃពុធ​ថា៖ «វា​បានក្លាយ​ជា​រាត្រី​ដ៏​សោក​សៅ​សម្រាប់​យើង​»​​​។ ប៉ុន្តែ រយៈពេល​១​ឆ្នាំក្រោយមក ក្រុម Liverpool បាន​ឈាន​ទៅ​ប្រកួតក្នុង​ដំណាក់​កាល​ដ៏ធំ​បំផុត​ដើម្បី​ស្តារ​មុខមាត់​ត្រឡប់​មក​វិញ​តាមរយៈ​ការ​ផ្តួល​ក្រុម Tottenham ក្នុង​ទីក្រុងម៉ា​ឌ្រី ដើម្បី​លើក​ពានក្រប​ខ័ណ្ឌ​​អឺ​រ៉ុប​ជាលើក​ទី​៦​របស់​ពួក​គេ​។ ចាប់​តាំងពី​​ពេលនោះ​មក លោក Klopp ក៏​បាន​បញ្ចប់​ការ​រង់​ចាំ​អស់​រយៈ​ពេល​៣០​របស់ Liverpool សម្រាប់​ការ​ឈ្នះពានក្រប​ខ័ណ្ឌលីគ​ ក្នុង​ឆ្នាំ​២០២០​ ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia