បរទេស៖ Reece James និង Mason Mount មិនទាន់ប្រញាប់ប្រញាល់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលយូរដើម្បីបន្តលេងនៅទឹកដី Stamford Bridge របស់ក្រុមតោខៀវ Chelsea ​នោះទេ។

Thomas Tuchel provides Mason Mount and Reece James update as Chelsea suffer  N'Golo Kante blow - football.london

យុវជនថ្នាលដែលរីកចំរើនលូតលាត់ចេញពីក្លឹបបច្ចុប្បន្ន គឺជាសមាជិកដ៏សំខាន់ដែលរកបានគ្រាប់បាល់​សរុប​១៦ គ្រាប់ និង  assists ១៩ដង នៅក្របខ័ណ្ឌ Premier Leagueរដូវកាលនេះ។ ម៉្យាងវិញទៀតទម្រង់​លេង​របស់កីឡាករអន្តរជាតិអង់គ្លេសទំាងពីរ​រូបនេះ​ជាពិសេសនោះគឺខ្សែការពារស្លាបប James បានទទួលការចាប់អារម្មណ៏ចង់បានពីក្លឹបជើងឯកលីកកំពូលពីរផ្សេងគ្នាគឺ Man. City និង Real Madrid ដែលបាន​កោតសរសើរកីឡាកររូបនេះបំផុត។ ស្របពេលChelsea ត្រូវបានអនុម័ត្រលើលក្ខខណ្ឌថ្មីសម្រាប់ការផ្លាស់ប្តូរម្ចាស់ជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសគេហទំព័រ  The Times បានចុះផ្សាយ​ថា James និង Mount ចង់បន្តស្វែងយល់អំពីផែនការអនាគតរបស់ក្លឹប មុនពេលពួកគេសម្រេចចិត្តបន្តកុងត្រាថ្មី។ជាក់ស្តែង James នៅមាន​កុង​ត្រារយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាដែលមានស្រាប់ខណៈ Mount មានសុពលភាពជាមួយក្លឹបរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣-២០២៤។

Ben Chilwell, Reece James and Mason Mount called up by England - We Ain't  Got No History

មួយវិញទៀតកីឡាករទាំងពីរមិនមែនជាអ្នកដែលមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ក្រុម Chelsea នោះទេ ដូច្នេះការ ផ្លាស់ប្តូរអាចនិង​កើតមាន​ឡើង​បាន​គ្រប់ពេលប្រសិនពួកគេចង់ប្តេជ្ញាបន្តរឺចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏មួយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole