បរទេស៖ ក្រុមអធិរាជស Real Madrid បានប្រកាសពីសមាសភាពកីឡាករបស់ពួកគេទាំង២៦រូបសម្រាប់ការត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង​ក្រុមហង្សក្រហម Liverpool ដែលនិងប្រព្រឹត្តទៅនៅវេលាថ្ងៃសៅរ៏ឈានចូលថ្ងៃអាទិត្យវេលាម៉ោង២រំលងអធ្រាតខាងស្អែកនេះ នៅទីក្រុងប៉ារីស​ប្រទេសបារាំង ។

Liverpool vs Real Madrid: Who will win Champions League title? - The View  from East Africa

អ្វីដែលជារឿងគួរអោយមានការភ្ញាក់ផ្អើលដល់ប្រិយមិត្តគាំទ្រនោះគឺបេក្ខភាពខ្សែប្រយុទ្ធស្លាបកីឡាករ Gareth Bale ត្រូវបានដាក់​បញ្ចូល​ទៅក្នុងក្រុមផងដែរបើទោះបីជាមួយរយៈកាលដ៏ធំកន្លងមកកីឡាករសញ្ជាតិវេលស៍រូបនេះមិនបានស្ថិតក្នុងក្រសែភ្នែកប្រើប្រាស់របស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ បើទោះបីជាបានចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងនិងទទួលបានលទ្ធផលជាវិជ្ជមានជាមួយអតីតក្រុមមាន់ខ្នាយមាស  Tottenham កាលពីរដូវកាលមុន​ក៏​មិនគ្រប់គ្រាន់ក្នុងការស្តារអាជីពរបស់គាត់ជាមួយក្រុមក្រុមជើងឯក​ទ្វីបអឺរ៉ុប១៣សម័យសម្រាប់រដូវកាល២០២១-២០០២២បានមកវិញ នោះដែរ។

2022 Champions League final picks: Real Madrid vs. Liverpool matchup to  watch, likely to score, predictions - bdsthanhhoavn.com

ឥឡូវនេះBaleបានត្រៀមចាកចេញពីទឹកដី Santiag Bernabeu នៅមុនរដូវកាលថ្មីក្របខណ្ឌ La Liga បានចាប់ផ្តើម ក្រោយចំណាយពេល៩ ឆ្នាំ ខណៈដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែមិថុនា ស្របពេលគោលដៅបន្ទាប់គឺអាចត្រូវបានមើលឃើញថាជាលីកកំពូលអង់គ្លេស ។ទោះបីជា​Bale អាចនិងចាប់ផ្តើមលេងក្នុងនាមកីឡាករបម្រុងក៏ដោយការប្រកួតនៅថ្ងៃទី២៨ឧសភា ខាងមុខនេះជាពេលវេលាមួយដែល នឹងបង្ហាញពីពេលវេលា ចុងក្រោយរបស់គាត់ជាមួយនឹងក្លឹបយក្សអេស្ប៉ាញមួយនេះហើយ៕

 

ប្រភពព័ត៍មាន៖ Sportskeeda