បរទេស៖ Bayern Munich នឹងត្រូវចំណាយប្រាក់ ៤២.៥ លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប  Sadio Mane នៅរដូវក្តៅនេះ បន្ទាប់ពីLiverpool បាន​បញ្ជាក់ពីជំហរមិនអនុញ្ញាតិអោយកីឡាករឆ្នើមរូបនេះចាកចេញដោយទទួលយកតម្លៃខ្លួនធូរថ្លៃពេកនោះទេ។

Sadio Mane has not told Liverpool he wants to leave this summer amid Bayern  Munich interest | Transfer Centre News | Sky Sports

កីឡាករអន្តរជាតិសេណេហ្គាល់ រូបនេះ​បាន​ជូន​ដំណឹងដល់គ្រូបង្វឹកលោក Jurgen Klopp និង មិត្តរួមក្រុមថារូបគេចង់ចាកចេញពីទឹកដីAnfield ទៅរកការប្រកួតប្រជែងនៅលីកកំពូលផ្សេងទៀត​ក្រោយ​ចំណាយ​ពេល៦ឆ្នាំបន្ទាប់ពីចូលរួមជាមួយ ពួកគេពីក្រុម Southampton ក្នុងតម្លៃ ៣៤ លានផោន។គួរបញ្ជាក់ថាក្រុមជើងឯកអាឡឺម៉ង់ Bayern Munich កំពុងនាំមុខក្នុងការប្រជែងចុះហត្ថលេខាខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ  Bundesliga  ខណៈ​ដែល​ក្រុមរបស់ពួកគេកំពុងបារម្មណ៏ខ្លាចខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Serge Gnabry ក៏អាចចាកចេញទៅ Real Madrid ។

Sadio Mane transfer news: Liverpool laugh off £25m valuation as FSG hit  Bayern with true cost

ទោះយ៉ាងណាBayern Munich អាចនិងហ៊ានចំណាយប្រាក់ត្រឹមតែ២៥លានផោនប៉ុណ្ណោះ។ Mane នៅមានកុងត្រាតែ១២ ខែទៀតប៉ុណ្ណោះខណៈ Liverpool និងបន្តរក្សាទុក Maneប្រសិនតម្លៃខុសគ្នាច្រើនពីការចង់បាន ហើយអនុញ្ញាតឱ្យរូបគេ​ចាកចេញ​ដោយគ្មានតម្លៃខ្លួន(Free Transfer) នៅឆ្នាំ២០២៣៕

 

ប្រភពព័ត៍មាន៖ Metro