បរទេស៖ Man United បានបើកចំហរឪកាសចាកចេញសម្រាប់ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ទៅកាន់ក្លឹបនៅលីកកំពូលអេស្បាញដោយ​មិន​ទាន់ត្រូវបានបញ្ចេញឈ្មោះ​មុន​ពេលមានការចរចារណាមួយកើតឡើងនៅរដូវក្តៅនេះយោងតាមការចុះផ្សាយរបស់ Manchester Evening News។

What now for Aaron Wan-Bissaka after latest England squad snub? - Futbol on  FanNation

កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះបានបន្តអាជីពនៅទឹកដិ  Old Trafford ក្រោយចាកចេញពី Crystal Palace ក្នុងឆ្នាំ ២០១៩ ប៉ុន្តែរូបគេ​មិនត្រូវបានជាទី​ពេញ​ចិត្តដាក់​អោយលេងជម្រើស​១១នាក់ដំបូងក្រោមការដឹកនាំ​របស់គ្រូ​បង្វឹក​បណ្តោះអាសន្នលោក Ralf Rangnick នោះទេ ពោល​គឺកីឡាករអន្តរជាតិ​ព័រទុយហ្គាល់ Diogo Dalot គឺជាជម្រើសដំបូង​ដែល​មកជំនួស​តំណែង​Bissaka ។

Diogo Dalot (@DalotDiogo) / Twitter

បើទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ក៏ដោយ Wan-Bissaka ក៏នៅតែមានទំនាក់ទំនងផ្លាស់ចេញពីទឹកដី Old Traffordក្រោយត្រូវបានបញ្ជាក់​ថាខ្លួនមិនមែនជាសមាជិកនៃផែនការប្រើប្រាស់របស់លោក Erik ten Hag នោះទេ។ផ្ទុយទៅវិញMan.Utdក៏អាចនិងពិចារណាអោយDalot ចាកចេញដូចគ្នា​ប្រសិនជាក្រុមជើងឯកអង់គ្លេស២០សម័យ ទទួលបានការដេញថ្លៃជាទឹកប្រាក់មិនតិចជាង ២៥លានយូរ៉ូនោះដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmoles