បរទេស៖​ Man​. United បានចាប់ផ្តើមពិភាក្សាជាមួយតំណាងកីឡាករ Antony មុនពេលស្នើរសុំផ្ទេរយកខ្សែបម្រើ-ប្រយុទ្ធ​ស្លាប Ajax សញ្ជាតិប្រេស៊ីលរូបនេះ​មកកាន់ទឹកដី Old Trafford នៅមុនរដូវកាលថ្មីចាប់ផ្តើម។

Why Manchester United can give Ajax's Antony what he wants - Casey Evans -  Manchester Evening News

គួររំលឹកថារយៈពេលពីរឆ្នាំកន្លងមកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីក្រុមMan.Utd លោក Erik ten Hag នៅលីកកំពូលហូឡង់ Antony ស៊ុតបញ្ចូលទីបាន ២២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១៦ដងក្រោយ  ការបង្ហាញខ្លួនចំនួន ៧៤ប្រកួត​បន្ទាប់ពី ផ្ទេរពី Sao Paulo ក្នុងតម្លៃ ១៤លានផោនក្នុងខែកក្កដាឆ្នាំ ២០២០។ក្រៅពីAntony រូបនេះលោក Ten Hag ក៏ចង់បានអតីតកូនក្រុមម្នាក់ទៀត​របស់Ajaxគឺ ខ្សែការពារកណ្តាល Jurrien Timber  ផងដែរ។

Erik ten Hag might already know his first Manchester United signing -  Tyrone Marshall - Manchester Evening News

បុរសវ័យ ៥២ ឆ្នាំសញ្ជាតិហូឡង់ក៏ចង់បានកីឡាករ Antony ដែលAjaxបានដាក់តម្លៃខ្លួនចំនួន៥១លានផោនខណៈការសម្រេចចិត្តនិងអាចធ្វើឡើង​ក្នុង​រយៈ​ពេលពីរបីថ្ងៃខាងមុខ ដោយសារតែអ្នកតំណាងរបស់គាត់បានពន្លឿនដំណើរការនេះយោងគេហទំព័រ Goal បានចុះផ្សាយ។មួយវិញទៀតទាំងMan.United និង Ajax មានទំនាក់ទំនងដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏ព្រោះតែវីរបុរសរបស់ Man. United លោក Edwin van der Sar គឺជា​ឥស្សរជន​ជាន់ខ្ពស់ម្នាក់កំពុងមានតួនាទីនៅក្នុងក្រុមដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole