បរទេស៖ ចៅក្រមសហរដ្ឋអាមេរិកបានច្រានចោលបណ្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកីឡាករ Cristiano Ronaldo ដោយសារតែមេធាវីរបស់ជនជាប់​ចោទពឹង​ផ្អែកលើឯកសារនិង​ភស្តុតាងមិនច្បាស់លាស់មួយចំនួនដើម្បីដាក់បន្ទុក។នាងKathryn Mayorga បានចោទប្រកាន់ថាខ្សែប្រយុទ្ធស្លាបសញ្ជាតិ​ព័រទុយ​ហ្គាល់​បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុមបិសាចក្រហម Man United បានចាប់រំលោភរូបនាងនៅសណ្ឋាគារមួយនាទីក្រុង Las Vegas ក្នុងឆ្នាំ ២០០៩ ។

Cristiano Ronaldo's Rape Lawsuit Dismissed Over 'Bad Faith Conduct' |  PEOPLE.com

ទោះយ៉ាងណាម្ចាស់ពានបាល់មាស៥សម័យវ័យ៣៧ឆ្នាំធ្លាប់បាន ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយក្រោយមកទៀតនារីម្នាក់នេះត្រូវបានរាយការណ៍​ថាបានឈានដល់ការដោះស្រាយក្រៅប្រព័ន្ធតុលាការជាមួយRonaldo ក្នុងឆ្នាំ ២០១០ជាថ្នូរ ទឹកប្រាក់ខ្ទង់លានដុល្លា ក៏ប៉ុន្តែការពិតរូបនាងទទួលបា​ន​សាច់ប្រាក់ត្រឹមតែ ៣៧៥,000ដុល្លាប៉ុណ្ណោះ។

Fabrizio Romano: Cristiano Ronaldo is 'Not Planning to Leave' Manchester  United - Sports Illustrated Manchester United News, Analysis and More

នារីដែលរងគ្រោះឈ្មោះ Mayorga បានផ្តល់ចម្លើយថាៈខណៈពេលនាងបានយល់ព្រមដំណោះស្រាយភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុចោទប្រកាន់នោះ មូលហេតុជំងឺផ្លូវចិត្តរបស់នាង មិនបានអនុញ្ញាតឱ្យ ចូលរួមក្នុងដំណើរការសម្របសម្រួលនោះទេ ហើយនាងមានអារម្មណ៍ថាមានសម្ពាធក្នុងការទទួល​យក​ការផ្តល់ជូនខាងលើនេះ៕

 

ប្រភពព័ត៍មាន៖ BBC