បរទេស៖ ក្រុមតោខៀវ Chelsea មានបំណងចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Richarlison របស់ Everton ដើម្បីមកជំនួសតំណែង Romelu Lukaku យោងការចុះផ្សាយ របស់គេហទំព័រ  ​​The Sun។

Tottenham interested in signing Everton's Richarlison as Man Utd, PSG and  Real Madrid keep tabs on Brazilian | Goal.com Singapore

គួរបញ្ជាក់ថាក្រុមប្រឹក្សារបស់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលើចទីក្រុងឡុងដ៏បានដឹងយ៉ាងច្បាស់ថា Romelu Lukaku អាចនឹងចាកចេញពី Stamford Bridge នៅរដូវក្តៅនេះជាលើកទីពីរ ខណៈកីឡាករអន្តរជាតិបែលហ្សិករូបនេះសម្លឹងឃើញឪកាសចង់ទៅលេងនៅលីកកំពូលអ៊ិតាលីវិញជាមួយអតីតក្លឹប Inter Milan មុនរដូវកាលថ្មីចាប់ផ្តើម។ដោយសារ​តែ​មូលហេតុនេះទើបក្លឹប​យក្សអង់គ្លេស​ចាប់​ផ្តើម​ពិចារណា​រកមើលបេក្ខភាពដែលស័ក្តសមដើម្បីជំនួសតំណែងLukaku ។

Chelsea Could Ask Inter For €15M Loan Fee Or Stefan De Vrij As Part Of Deal  For Romelu Lukaku, Italian Media Report

Richarlison អតីតកីឡាករWatford រូបនេះគឺតួអង្គដ៏សំខាន់ដែលបានជួយអោយEverton បន្តជីវិតរស់រាននៅក្របខណ្ឌ  Premier League កាលពីរដូវកាលមុន ហើយ​បច្ចុប្បន្នកំពុងស្ថិតក្នុងរ៉ាដារបស់ក្លឹបធំៗជាច្រើនដូចជា PSG, Real Madrid និង Tottenham ជាដើម។ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅ Merseyside ត្រៀមពិចារណា​លើសំណើរលក់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ក្នុងតម្លៃ 60 លានផោន។

 

ប្រភពព័ត៍មាន៖ Besoccer