បរទេស៖ ក្លិប Manchester City រំពឹង​ទុក​​ថា Raheem Sterling នឹង​ត្រូវ​ចាក​ចេញពី​​នៅ​រដូវក្តៅ​​នេះ ខណៈ​ដែល​ក្លិប Chelsea កំពុង​តែ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​​បង្ហាញពី​ការ​ចាប់​អារម្មណ៍​​របស់​ពួក​គេ​ទៅលើ​ខ្សែ​បម្រើ​ស្លាប​​អន្តរ​ជាតិ​អង់​គ្លេស​រូបនេះ នៅពេល​ដែល​ការ​ខ្ចី​ជើង​របស់ Romelu Lukaku ទៅកាន់​ក្លិប Inter Milan ត្រូ​វបាន​បំពេញ​ជាផ្លូវ​ការ​។

លោក Thomas Tuchel ចង់ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​លោក ហើយ​​ក្លិប Chelsea ដែល​​កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ក្នុងការ​អនុ​ញ្ញាត​ឲ្យ Lukaku បំពេញ​ការ​វិល​ត្រឡប់​របស់​គេ​ទៅកាន់​ក្លិប Inter​ គ្រោង​​ចាប់​ផ្តើម​ទិញ​ចូល​កីឡាករ​ថ្មី​របស់​ពួក​គេ​ឆាប់​ៗ​នេះ​។ Sterling កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​គោល​ដៅ​ដែល​ត្រូវ​ទិញ​ចូល ហើយ Man City ទំនង​ដូច​ជា​មិនឃាត់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ឡើយ​។

Man City បាន​បង្កើន​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់ខ្លួនតាមរយៈ​ការ​នាំ​យក Erling Haaland ពីក្លិប Borussia Dortmund និង Julian Alvarez ពីក្លិប River Plate ហើយ​កិច្ច​សន្យា​របស់ Sterling នឹង​ត្រូវ​ផុត​កំណត់នៅរដូវក្តៅ​ក្រោយ​។ ក្រុម​ម្ចាស់​ជើង​​​​​ឯកក្រប​ខ័ណ្ឌ Premier League ​មួយ​នេះ ត្រៀម​ទាញ​យក​សាច់​ប្រាក់​ខ្លះ​ពី​ការ​លក់​រូប​គេ​ចេញ ហើយ​​វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ពួក​គេ​ចង់​បានតម្លៃខ្លួន​ចន្លោះពី​៥០ ទៅ​៦០លានផោន (ចន្លោះ​ពី​​៦១លាន ទៅ៧៣លាន​ដុល្លារ​អាមេរិក)៕

 

ប្រភព​ព័ត៌មាន៖ The Guardian