បរទេស៖ Cristiano Ronaldo អាចនិងចាកចេញពី Man Utd ក្រោយពីមានការចាប់អារម្មណ៏ពីសំណាក់អតីតក្លឹបយុវជនរបស់ខ្លួនគឺ Sporting Lisbon និង Roma ដែល​កំពុងដឹកនាំ​ដោយអតីតគ្រូបង្វឹកលោក Jose Mourinho យោងការចុះផ្សាយរបស់គេហទំព័រ La Repubblica របស់អ៊ីតាលីបានចុះផ្សាយ​។

Transfer Market: Could Cristiano Ronaldo return to Sporting? His mother  already has his shirt ready... | Marca

បរាជ័យមិនមានកៅអីទៅលេង​នៅក្របខណ្ឌ  Champions League បានធ្វើអោយអនាគតរបស់ម្ចាស់ពានបាល់មាស៥សម័យ វ័យ៣៧ឆ្នាំរូប​នេះជួបភាពមិនច្បាស់លាស់ សម្រាប់​កា​រ​បន្តអាជីព​នៅទឹកដី Old Trafford ទោះបីជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់​បានព្យាយាមច្រាលចោល​ពាក្យចចាមអារ៉ាមនៃ​ការចាកចេញទាំង​នោះ​ក៏ដោយ។ Ronaldo បានលើកឡើងថាៈ ពិតណាស់ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកអតីតក្លឹបដែលលើកកំពស់អាជីពរបស់ខ្ញុំ ដូច្នេះហើយវាមិនគួរឱ្យជឿ។ ខ្ញុំនៅ តែ​សប្បាយចិត្តខ្លាំងណាស់ដែលបាននៅទីនេះជាមួយនិងការបន្តកំណត់ត្រាដោយទទួលបានការលើកទឹកចិត្ត និងបន្តការខិតខំប្រឹងប្រែង។ ហើយពិត​ណាស់ Man Utd និងមិត្តរួមក្រុមរបស់ខ្ញុំបានជួយខ្ញុំគ្រប់ពេលវេលា។

Why is Cristiano Ronaldo not playing for Man Utd vs Aston Villa? Portugal  star's absence explained | Goal.com US

ខ្សែប្រយុទ្ធស្លាប Man Utd មានកុងត្រាជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ ២០២៣​ស្របពេលក្លឹបនឹងមិនរារាំងផ្លូវប្រសិនគាត់សម្រេចចិត្តចាកចេញនោះទេ​។ ទោះ​យ៉ាង​ណាRoma ដែលគ្មានកៅអីលេងនៅក្របខណ្ឌ Champions League ដូច Man Utd ដែរ ពួកគេមានត្រឹមកៅអីលេងនៅ Europa League អាណត្តិក្រោយប៉ុណ្ណោះ ក្រោយឈ្នះពានរង្វាន់ Conference League កាលពីរដូវកាលមុន ។រីឯSportingវិញក៏គឺជាក្លឹបគោលដៅមួយ ដែល  Ronaldo ធ្លាប់ព្រលយពាក្យថា ចង់បញ្ចប់អាជីពនៅទីនោះមុនពេលចូលនិវត្តន៏ផងដែរ៕

 

ប្រភពព័ត៍មាន៖ Besoccer