បរទេស៖ រថយន្តទំនើបបំផុតម៉ូដែល Bugatti Veyron របស់ខ្សែប្រយុទ្ធស្លាបជើងចាស់ Cristiano Ronaldo បានជួបឧប្បទវគ្គហេតុរត់ចេញពីគន្លង​ផ្លូវទៅ​បុកនិងអគារនិងជាប់និងជិតកន្លែងកើតហេតុ ខណៈ​ដែលតារាឆ្នើមក្រុមMan.Utd រូបនេះកំពុងសម្រាកលំហែកាយនៅទីក្រុង Mallorca ប្រទេស​អេស្បាញ ទោះយ៉ាងណា អ្នកដំណើរដែលមានវត្តមាន​នៅក្នុងរថយន្តត្រូវបានផ្តល់ពត៌មានផ្លូវការណ៏ថាបានគេចផុតពីគ្រោះថ្នាក់។

Ronaldo វ័យ ៣៧ ឆ្នាំ និងគ្រួសារបច្ចុប្បន្នមានពេលឈប់សម្រាករយៈពេល ១០ថ្ងៃស្របពេលគេហទំព័រ Daily Star បានចុះផ្សាយថាៈ ក្រុមគ្រួសារ​របស់ខ្លួនបានប្រើប្រាស់រថយន្តម៉ាក Bugatti Veyron និងរថយន្តប្រភេទ SUV កំលុងពេលហេតុកើតហេតុ ប៉ុន្តែRonaldo  មិនមាន​វត្តមាន​នៅក្នុងរថយន្តនៅពេលនោះទេ ។ ប្រភពបន្តថាៈ រថយន្តម៉ាក Bugatti ត្រូវបានបើកបរតាមបណ្តោយផ្លូវ Alzina នៅពេលដែល​អ្នកបើកបរបាត់​បង់ម្ចាស់​ការក្នុងការគ្រប់គ្រងវាបានធ្លាក់ចូលទៅក្នុងច្រកចូលនៃដីឡូតិ៍ក្នុងតំបន់មួយនោះ។

ថ្មីៗនេះ Cristiano Ronaldo ទើបតែបានបញ្ចប់កាតព្វកិច្ចជាមួយក្រុម Manc. United និងព័រទុយហ្គាល់ របស់លោក Fernando Santos សម្រាប់​ព្រឹត្តិការណ៏ប្រកួតUEFA Nations League ។ម្ចាស់ពានបាល់មាស៥សម័យនឹងត្រលប់មកហ្វឹកហាត់ត្រៀមប្រកួតបើករដូវកាលMan. United នៅថ្ងៃទី ១២ ខែកក្កដាខាងមុខ។Man.Utd និងត្រូវត្រៀមប្រកួតបើករដូវកាលជាមួយ Liverpool ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Rajamangala ក្នុងប្រទេសថៃ​នាពេលខាងមុខនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportskeeda