បរទេស៖ Barcelona បានធ្វើការដេញថ្លៃជាលើកទីបីសម្រាប់ខ្សែប្រយុទ្ធ Robert Lewandowski ប៉ុន្តែត្រូវបានក្លឹបជើងឯកអាឡឺម៉ង់Bayern Munichធ្វើការបដិសេធ យោង​ការចុះផ្សាយរបសគេហទំព័រ The Bild​អាឡឺម៉ង់បានចុះផ្សាយ។

FC Bayern – Robert Lewandowski announces update on his future: "I'll be  able to say more about it soon" - 24 Hours World

​ខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏រូបនេះ​នៅតែបន្តមានទំនាក់ទំនងចាកចេញ​ពី​ក្លឹប​​ក្រោយពីរូបគេ​បាន​​បង្ហាញពីចេតនាចាកចេញទៅរកការប្រកួតប្រជែងថ្មី ក្រោយធ្វើ សន្និសីទសារព័ត៌មានក្នុងក្រុមជម្រើសជាតិរបស់​គាត់នៅចុង​ខែ​ឧសភា​កន្លងទៅ។ ទោះជាយ៉ាងណា Bayern  Munich នៅតែរក្សាជំហរមិនចងលក់ខ្សែប្រយុទ្ធឆ្នើមពួកគេចាកចេញនៅរដូវក្តៅនេះទេ បើទោះបីជាធ្លាប់បដិសេធ​ចោលការ​ដេញ​​​ថ្លៃពីរ​​លើកកន្លងទៅ​ពីក្រុម​យក្សកាតាឡាន់ ខណៈកិច្ចព្រមព្រៀងរបស់Lewandowski ជាមួយក្លឹបនៅសល់ត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ។

Robert Lewandowski 'afraid of Chelsea move' - Sports Mole

ប្រភពបន្តថា ក្រុមលោក Xavi Hernandez បានផ្តល់ការដេញថ្លៃចំនួន៤០ លានអឺរ៉ូ  បូកបន្ថែមផលប្រយោជន៏ផ្សេងទៀត៥លានអឺរ៉ូ ប៉ុន្តែ Bayern Munichរំពឹងថា ចង់បានប្រាក់ឈ្នួលមិនក្រោម ៥០ លានអឺរ៉ូ  នោះទេ។ផ្ទុយទៅវិញប្រសិ Lewandowski បន្តលេងនៅកីឡាដ្ឋានAllianz Arena ដោយ​មិនបន្តកិច្ចសន្យាថ្មី នោះ ក្លឹប និងប្រឈម​បាត់បង់រូបគេដោយគ្មានតម្លៃខ្លួន(Free Transfer)៕

 

ប្រភពព័ត៍មាន៖ Sportsmole