បរទេស៖ ក្រុម​ Manchester United បាន​ចាប់​ផ្តើម​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​​មុន​បើក​រដូវកាល​របស់​ពួកគេ តាមរយៈ​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​ក្រុម Liverpool ក្នុង​ប្រទេស​ថៃ កាលពីថ្ងៃអង្គារ ដើម្បី​ជួយ​ឲ្យ​គ្រូបង្វឹក​ថ្មី​លោក Erik ten Hag ជួប​ការ​ជឿជាក់​ដ៏ធំមួយ ក្នុង​ការ​ប្រកួត​ជាលើក​ដំបូង​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​។

Liverpool ទំនង​​ដូច​ជា​អស់​កម្លាំង និង​​មាន​ទម្រង់​លេង​មិន​រស់​រវើក ក្នុងការ​ប្រកួតនេះ ពេល​ប៉ះ​ជាមួយនឹង Man United ដែល​មាន​ភាព​រឹង​មាំ​ជាង និង​​បាន​ដណ្តើម​យក​ប្រៀប​ចំពោះ​ការ​ប្រព្រឹត្តកំហុស​នានា​នៅ​តង់​ទី​១ ក្នុង​ទីក្រុង​បាង​កក ដើម្បី​​ស៊ុត​បាល់​បញ្ចូល​ទី​៣​​គ្រាប់ ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​២១​នាទី មុន​នឹង​បន្ថែម​១​​គ្រាប់​ទៀត​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ​​លោក Ten Hag និង​ក្រុម​ថ្មី​របស់​លោក ទទួល​បាន​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ ក្នុងការ​ប្រកួតកម្តៅ​សាច់​ដុំ​ជាលើកដំបូង​របស់​ពួក​គេ នៅមុន​ពេល​​ចាប់​ផ្តើម​​យុទ្ធនាការ​ថ្មី​នៃក្រប​ខ័ណ្ឌ Premier League នៅ​ខែក្រោយ​។

លោក Ten Hag សញ្ជាតិ​ហូ​ឡង់ ដែល​បាន​ចូល​កាន់​តំណែង​នៅ Old Trafford តិច​ជាង​រយៈ​ពេល​​២​ខែមុន​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​លទ្ធផល​នៅថ្ងៃនេះ​។ នេះ​គឺ​ជា​ក្រុម​មួយ​ដែល​មាន​ស្មារតី​ដ៏អស្ចារ្យ ហើយ​យើង​ដឹង​ថា យើង​ទើប​តែ​បាន​ចាប់ផ្តើម​ប៉ុណ្ណោះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia