បរទេស៖ ក្លិប Chelsea កំពុង​តែ​ដាក់​គោល​ដៅ​ទិញ​ខ្សែ​ការ​ពារ​កណ្តាល Presnel Kimpembe​ របស់​ក្លិប aris Saint-Germain ក្រោយ​ពី​បាន​ពង្រឹង​តំបន់ការ​ពារ​របស់​ខ្លួន​តាមរយៈ​ការ​យល់​ព្រម​លើ​តម្លៃខ្លួន​៤០លាន​អឺ​រ៉ូ (ស្មើនឹង​៤០,១៤លានដុល្លារអាមេរិក) ជាមួយនឹង​ក្លិប Napoli ដើម្បី​ទិញ​យក​ខ្សែ​ការ​ពារ Kalidou Koulibaly​។

លោក Thomas Tuchel ចង់​ទិញ​យក​ខ្សែ​ការ​ពារ​​កណ្តាល​ចំនួន​៣នាក់ ហើយ​លោក Todd Boehly ដែលជា​ប្រធាន​ក្លិប បាន​បញ្ចេញ​ប្រតិ​កម្មតាម​រយៈ​ការ​បើក​កិច្ច​ពិភាក្សា​​​ភ្លាម​ៗជា​មួយនឹងក្លិប Napoli ជុំ​វិញ​ការ​នាំ​យក Koulibaly​។ ខ្សែ​ការ​ពារ​វ័យ​៣១​ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​ហើយ ក្នុងកិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ ហើយ​ការ​ផ្ទេរ​នេះ គួរ​តែ​ត្រូវ​បាន​បំពេញក្នុង​ពេល​ឆាប់​ៗនេះ​។

កីឡាករ​បន្ទាប់​ដែល​​ក្លិប Chelsea ចង់​បាន គឺ Nathan Aké របស់​ក្លិប Manchester City ស្របពេល​ដែល​ក្លិប កំពុង​តែ​ព្យា​យាម​ទិញ​យក Kimpembe ពី​ក្លិប PSG ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា បើក​ឲ្យ​មានការ​លក់​ខ្សែ​ការ​ពារ​អន្តរ​​ជាតិ​បារាំង​រូបនេះ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian