មេធាវី​អេហ្ស៊ីប​ឈ្មោះ Bassem Wahba ក្នុង​ថ្ងៃ​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​ Sergio Ramos រឿង​ធ្វើ​ឲ្យ​ខ្សែ​ស្លាប Mohamad Salah របួស​ស្មា​កាល​ពី​ក្នុង​ប្រកួត Champions League កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។


បង្ហាញ​មុខ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ មេធាវី​អេហ្ស៊ីប​រូប​នេះ​បាន​និយាយ​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ Ramos ទៅ FIFA ពី​បទ​បង្ក​ដោយ​ចេតនា​នូវ​ “ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​” ដល់ Salah និង​ប្រជាជន​អេហ្ស៊ីប​ទាំង​មូល។ ក្នុង​ពាក្យ​បណ្ដឹង​នេះ លោក Wahba បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក Wahba សន្យា​ថា​នឹង​យក​ថ្លៃ​សំណង​នេះ​ទៅ​បរិច្ចាគ​ជូនមូលនិធិសង្គម​របស់​រដ្ឋ​ឈ្មោះ Long Live Egypt Fund។

សូម​បញ្ជាក់​កាល​ពី​ប្រកួត Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​វេលា​អាធ្រាត្រ​ថ្ងៃ​សៅរ៍​កន្លង​ទៅ Salah បាន​រង​របួស​ស្មា និង​ត្រូវ​បាន​ដូរ​ចេញ​តាំង​ពី​វគ្គ​ទី​មួយ។ របួស​អាច​ធ្វើ​ឲ្យ​កីឡាករ​អេហ្ស៊ីប​មិន​បាន​លេង​ World Cup៕

Via :news.sabay