ខ្សែបម្រើ Fabinho របស់ក្លិប Monaco នឹងចូលរួមជាមួយនឹងក្លិប Liverpool បន្ទាប់ពីព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌបារាំង Ligue1 មួយនេះ កាលពីថ្ងៃចន្ទ។

ខ្សែបម្រើអន្តរជាតិប្រេស៊ីល Fabinho វ័យ ២៤ឆ្នាំ បានយល់ព្រមកាលពីឆ្នាំមុនក្នុងការបន្តលេងរយៈពេល១រដូវកាលទតៀក្នុងក្លិប។ ប៉ុន្តែ បច្ចុប្បន្ន ការព្រមព្រៀងផ្សេងៗ ត្រូវបានឈានដល់ជាមួយនឹងក្លិប Liverpool របស់ក្របខ័ណ្ឌ Premier League ខណៈដែល Fabinho នឹងត្រូវចូលរួមជាមួយនឹងក្រុមហង្សក្រហមមួយនេះ បន្ទាប់ពីយុទ្ធនាការជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី។ មិនមានសេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុណាមួយត្រូវបានបង្ហាញដោយក្លិបទាំង២ ឡើយ បើទោះបីមានព័ត៌មានជាច្រើនចេញផ្សាយថា ការផ្ទេរនេះ មានតម្លៃខ្លួន ៤៤លានផោន (ស្មើនឹង៥៨លានដុល្លារអាមេរិក) ក៏ដោយ។

LISBON, PORTUGAL – JULY 22: Monaco midfielder Fabinho from Brasil during the Friendly match between Sporting CP and AS Monaco at Estadio Jose Alvalade on July 22, 2017 in Lisbon, Portugal. (Photo by Carlos Rodrigues/Getty Images)


LISBON, PORTUGAL – JULY 22: Monaco midfielder Fabinho from Brasil during the Friendly match between Sporting CP and AS Monaco at Estadio Jose Alvalade on July 22, 2017 in Lisbon, Portugal. (Photo by Carlos Rodrigues/Getty Images)

Moanco បានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «AS Monaco បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹង Liverpool សម្រាប់ការផ្ទេរ Fabinho ទៅកាន់ក្លិបអង់គ្លេសមួយនេះ នាថ្ងៃទី១ ខែកក្កដា»។ ខណៈដែលជាធម្មតាត្រូវបានគេដាក់ឲ្យលេងក្នុងតំបន់បម្រើការពារ Fabinho បានស៊ុតបាល់បញ្ចូលទី៣១គ្រាប់ក្នុងការបង្ហាញខ្លួន២៣៣លើកសម្រាប់ Monaco ចាប់តាំងពីចូលរួមជាមួយនឹងក្លិបនេះក្នុងឆ្នាំ២០១៣ ពីក្លិប Real Madrid ដោយឈ្នះពានក្របខ័ណ្ឌលីកបារាំង ក្នុងឆ្នាំ២០១៧៕