នៅក្នុងការប្រកួតគូរទី 2 រវាងក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ FC បញ្ចប់ទៅដោយលទ្ធផលក្រុម​ ឆន្ទៈកីឡា យកឈ្នះក្រុម ខ្មែរនគរ FC 4-2។


ទំរង់លេងរបស់ក្រុមទាំងពីរនេះគឺពិតជាល្អមើលមែនទែន គឺសម្រុកទៅសម្រុកមកហើយមានការសុតបញ្ចូលទីគ្នាទៅវិញទៅមក​ធ្វើអោយក្រុមទាំងពីរខិតខំប្រឹងប្រែងលេងដើម្បីយកជ័យជំនះរៀងៗខ្លួន។ តាមការសង្កេតមើលរបស់ក្រុម ឆន្ទៈកីឡា នៅក្នុងការប្រកួតនេះគឺក្រុម ឆន្ទៈកីឡា មានទំរង់លេងល្អទាំងបច្ចេកទេស និងការលេងបាល់ជាក្រុមសហការណ៍គ្នាបានល្អ។ ក្រុម ឆន្ទៈកីឡា បានព្យាយាមដាក់សម្ពាធទៅលើក្រុម ខ្មែរនគរ FC ខ្លាំងមែនទែន ទាំងតង់ទី 1 និងទី 2 ធ្វើអោយក្រុម ខ្មែរនគរ FC បានព្យាយាមរារាំងក្រុម ឆន្ទៈកីឡា ដូច្នោះធ្វើអោយមានការប៉ះទង្គិចគ្នាច្រើននៅក្នុងការប្រកួតនេះ។

ដោយឡែកទំរង់លេងរបស់ក្រុម ខ្មែរនគរ FC វិញការលេងសហការណ៍ជាក្រុមគឺមិនសូវល្អដូចក្រុម ឆន្ទៈកីឡា ទេប៉ុន្ដែក្រុមមួយនេះធ្វើបានល្អច្រើននៅក្នុងតំបន់ការពារ ដែលព្យាយាមរារាំងគូរប្រកួតមិនអោយសុតបញ្ចូលទីបានច្រើនគ្រាប់ ទោះបីជាមានគ្រាប់បាល់ខ្លះរបូតក៏ដោយ។ នៅក្នុងតំបន់ប្រយុទ្ធក្រុម ខ្មែរនគរ FC ការលេងដូចជាមិនសូវយល់ចិត្តគ្នាទល់តែសោះគឺមានការខូចគ្រាប់បាល់ច្រើននៅក្នុងតំបន់ប្រយុទ្ធ ធ្វើអោយក្រុម ឆន្ទៈកីឡា ដណ្ដើមបាល់បានធ្វើការវាយបកភ្លាមៗសុតបញ្ចូលទីបានតែម្ដង។ បញ្ចប់ការប្រកួតក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម ខ្មែរនគរ FC ដោយលទ្ធផល 4-2។


លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។