អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយមួយម៉ាត់ថា វាមិនពិបាកទេបើចង់ច្រានចោលសំណើទៅដឹកនាំ Real Madrid។
ការនិយាយដូច្នេះរបស់អ្នកចាត់ការ Tottenham Hotspur កើតឡើងបន្ទាប់ពី Zinedine Zidane បានលាឈប់កាលពីថ្ងៃសុក្រ ហើយ Real ចង់បានលោក Pochettino ជាបេក្ខភាពមួយរូបទៅដឹកនាំក្រុមរបស់ពួកគេ។
យ៉ាងណា Pochettino ដែលទើបតកុងត្រាថ្មីជាមួយ មាន់ខ្នាយមាស Tottenham នោះហាក់មិនបង្ហាញចំណាប់អារម្មណ៍ទៅកាន់តំណែងធំនៅទឹកដី Santiago Bernabeu។ បុរសសញ្ជាតិអាហ្សង់ទីនបាននិយាយថា បើនរណាគិតថា ការបដិសេធ Real គឺជារឿងមិនអាចទៅរួច ទុកឲ្យរូបលោកជាអ្នកធ្វើ។
“អ្នកគិតថាវាមិនអាចទៅរួចបើសិនជាចង់បដិសេធមិនទៅដឹកនាំ Real ប៉ុន្តែអ្នកមិនមែនជាខ្ញុំនោះឡើយ។ ខ្ញុំចាប់អារម្មណ៍ការវិលទៅទីក្រុងឡុងវិញ។ ពួកយើងនៅមានផែនការច្រើនទៀត”។ អតីតខ្សែការពារវ័យ៤៦ឆ្នាំនិយាយដូច្នេះ៕
ប្រភពពី: Sabay