ការប្រកួតបាល់ទាត់ពិភពលោក ឬ FIFA World Cup នឹងចូលមកដល់នៅ៩ថ្ងៃទៀតខណៈក្រុមជម្រើសជាតិនីមួយៗបានត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំក្នុងការប្រជែងយកពានដ៏ធំផុតលេខមួយនេះ។
សម្រាប់ World Cup នៅរុស្សីគឺជាបទពិសោធន៍លើកដំបូងសម្រាប់យុវជនវ័យក្មេងមួយចំនួនហើយវាក៏ជាបទពិសោធន៍លើកទីពីរ ឬទីបីសម្រាប់កីឡាករចាស់វស្សាដែលធ្លាប់បង្ហាញខ្លួនពីមុនៗ។
យ៉ាងណាក៏ដោយក្នុងចំណោមក្រុមទាំង៣២ មានកីឡាករតែ៩រូបប៉ុណ្ណោះដែលធ្លាប់លេង World Cup ៣លើកកន្លងមក ហើយនឹងឈានដល់លើកទី៤សម្រាប់ World Cup លើកនេះ។ កីឡាករទាំងនោះមានដូចជា៖
១. Lionel Messi (អាហ្សង់ទីន)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
២. Tim Cahill (អូស្ត្រាលី)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៣. Sergio Ramos (អេស្ប៉ាញ)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៤. Andrés Guardado (ម៉ិកស៊ិក)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៥. Javier Mascherano (អាហ្សង់ទីន)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៦. Guillermo Ochoa (ម៉ិកស៊ិក)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៧. Andres Iniesta (អេស្ប៉ាញ)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៨. Valon Behrami (ស្វីស)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
៩. Cristiano Ronaldo (ព័រទុយហ្គាល់)៖ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
១០. Rafael Márquez (ម៉ិកស៊ិក)៖ ខុសពីកីឡាករមុនៗ Márquez ធ្លាប់លេង World Cup ៤លើកតាំងពីនៅកូរ៉េ-ជប៉ុន, អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ហើយនៅរុស្សីនេះគឺជា World Cup លើកទី៥របស់គេ៕
Via :news.sabay