ខ្សែការពារកណ្ដាលក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Samuel Umtiti បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយនឹងម្ចាស់ជើងឯក La Liga(២០១៧-២០១៨) ដែលធ្វើអោយសុពលភាពរូបគេលេងនៅកីឡាដ្ឋាន Camp Nou មានរហូតដល់ឆ្នាំ២០២៣។

កីឡាករអន្តរជាតិបារាំងដើមកំណើតកាមេរ៉ូនរូបនេះ បានរកគ្រាប់បាល់បើកឆាកអោយក្រុមជម្រើសជាតិមាន់គកបារាំងទទួលជ័យជម្នះ ៣-១ លើក្រុមជម្រើសជាតិអសូរីអ៊ីតាលីកាលពីថ្ងៃសុក្រមុនព្រឹត្តការណ៏ World Cup ២០១៨​ នៅរុស្សី។

Umtiti មានវ័យ ២៤ឆ្នាំរបស់ក្រុមជម្រើសជាតិបារាំងរកបានគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួន ៨៨ប្រកួតឱ្យក្រុមរបស់លោក Ernesto Valverde និងបានជួយក្រុមឈ្នះពានរង្វាន់ La Liga ១ដងនិង Copa del Rey ចំនួន ២ផងដែរ បន្ទាប់ពីផ្ទេរពីក្រុម Lyon មកចូលរួមជាមួយក្រុម Barcelona ក្នុងឆ្នាំ ២០១៦ ។

ប្រភព៖ bbc