Neymar បានទៅដល់ទីក្រុងឡុងដ៍ជាមួយមិត្តរួមជម្រើសជាតិកាលពីថ្ងៃច័ន្ទ ដើម្បីចូលសាកអាហារក្នុងភោជនីយដ្ឋានរបស់ Willian។
ហាងរបស់ Willian មានឈ្មោះថា Babbo ស្ថិតនៅតំបន់ Mayfair ដែលមានការចូលហ៊ុនគ្នាជាមួយមិត្តរួមក្រុម David Luiz និងភ្នាក់ងាររបស់ពួកគេ Kia Joorabchian ។ អ្នកដែលបានទៅដល់ភោជនីយដ្ឋានគេឃើញមានកីឡាករ Gabriel Jesus, Cassio, Fagner Miranda, Pedro Geromel និង Thiago Silva ជាដើម។
ប្រេស៊ីលត្រូវមានភារកិច្ចលេងមិត្តភាពកម្ដៅសាច់ដុំមួយប្រកួតទៀតនៅថ្ងៃអាទិត្យនេះ ជាមួយអូទ្រីស ក្នុងទីក្រុង Vienna ប្រទេសអូទ្រីស មុនពេលហោះទៅប្រទេសរុស្សី៕