ពានរង្វាន់ស្បែកជើងមាសគឺសម្រាប់ប្រគល់ដល់កីឡាករឆ្នើមរូបណាដែលអាចរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតកំលុងព្រឹត្តការណ៏ប្រកួត World Cup ៤ឆ្នាំម្តង។ ពានរង្វាន់ប្រកបដោយកិត្តិយសនេះមានកីឡាករឆ្នើមមួយចំនួន ធ្លាប់ឈ្នះកន្លងមកគិតចាប់តាំងពីឆ្នាំ១៩៩៨ មកមានដូចជាៈ ១.ខ្សែប្រយុទ្ធក្រូអាដ Devor Suker(៦គ្រាប់), ២.ខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario De Lima(៨គ្រាប់), និង ៣.ខ្សែប្រយុទ្ធអាឡឺម៉ង់ដើមកំណើតប៉ូឡូញ Miroslav Klose(៥គ្រាប់), ៤. ខ្សែប្រយុទ្ធ អាឡឺម៉ង់ដដែល Thomas Muller(៥គ្រាប់) និងចុងក្រោយនៅឆ្នាំ២០១៤ គឺខ្សែបម្រើ-ប្រយុទ្ធស្លាប James Rodriguez (៦គ្រាប់) របស់ក្រុមជម្រើសជាតិកូឡុំប៊ី។
កាលពីពេលថ្មីៗនេះ ពានរង្វាន់ដែលត្រូវបានរចនាឡើងដោយ ក្រុមហ៊ុនលក់សម្ភារៈម៉ាកយីហោកីឡា adidas ដ៏ល្បីល្បាញមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់។ (Golden Boot)ស្បែកជើងមាសមួយនេះមានឈ្មោះថា Addidas X ១៨+ ដែលជាពានរង្វាន់ចុងក្រោយបង្អស់សម្រាប់ព្រឹត្តការណ៏នេះ ត្រូវបានគេដាក់បង្ហាញនៅក្នុងហាង Addidas ដ៏ល្បីល្បាញនៅអគារលក់ទំនិញ Tsume របស់ទីក្រុងមូស្គូមុនពេលការប្រកួតដ៏រំភើបនិងទាក់ទាញចំណាប់អារម្មណ៏ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ពិភពលោក World Cup ២០១៨ និងចាប់ផ្តើមនៅសប្តាហ៏ក្រោយនេះ។
តារាឆ្នើមលំដាប់ពិភពលោកមកពីក្លឹបធំៗនៅតំបន់អឺរ៉ុបដូចជាៈ Lionel Messi, Neymar, Antoine Griezmann, Gabriel Jesus និង Harry Kane គឺជាបេក្ខភាពប្រកួតប្រជែងនាំមុខដែលគេសង្ឃឹមថានិងមានកីឡាករម្នាក់ក្នុងចំណោមពួកគេនិងឈ្នះពាននេះ។ Messi សង្ឃឹមថានឹងឈ្នះពានរង្វាន់ World Cup ជាលើកដំបូងសម្រាប់អាជីពរបស់ខ្លួនខណៈ Neymar ក៏ចង់ធ្វើការកែប្រែការខកចិត្តកំឡុង ការប្រកួតឆ្នាំ ២០១៤ នៅលើទឹកដីកំណើត Brazil ក្រោយធូរស្បើយពីបញ្ហារបួស។
ខ្សែប្រយុទ្ធជួរមុខមកពីក្រុមជម្រើសជាតិផ្សេងទៀតមានដូចជាៈ Timo Werner, Cristiano Ronaldo, Romelu Lukaku, Diego Costa និង Luis Suarez ក៏ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមបេក្ខភពដែល និងប្រជែងពាននេះផងដែរ។ការប្រកួត World Cup ២០១៨ និងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ២០១៨នៅពេលក្រុមម្ចាស់ផ្ទះរុស្ស៊ីបានធ្វើការប្រកួតបើកឆាកជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅឯកីឡដ្ឋាន Luzhniki នាទីក្រុងម៉ូស្គូ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail