យោងតាមការចុះផ្សាយរបស់សារពត៌មាននៅប្រទេសព័រទុយហ្គាល់បានអោយដឹងថា កីឡាករឆ្នើម Cristiano Ronaldo បានសំរេចចិត្តចាកចេញពីក្រុម Real Madrid នៅរដូវក្តៅនេះ។ កំពូលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ បានព្រលយពាក្យបន្ទាប់ពី Real Madrid ទទួលជ័យជម្នះ ៣-១ លើក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ថាៈ អាចជារដូវកាលចុងក្រោយរបស់ខ្លួនសម្រាប់ក្រុមនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ អតីតខ្សែប្រយុទ្ធក្រុម Man.United បានចុះផ្សាយថាៈ វាល្អណាស់ក្នុងការស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីដ។ នៅប៉ុន្មានថ្ងៃខាងមុខនេះខ្ញុំនឹងផ្តល់ចម្លើយដល់អ្នកគាំទ្រ។

យោងការចុះផ្សាយរបស់ទស្សនាវត្តីកីឡា Record បានចុះផ្សាយថាៈ Ronaldo ឈានដល់ការសម្រេចចិត្តមួយ និងចាកចេញពីក្រុមអធិរាជសក្រោយចំណាយពេល ៩ឆ្នាំក្រោយបានជួយក្លឹបឈ្នះពានជាច្រើន។ ខ្សែប្រយុទ្ធស្លាប និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ អាចនឹងស្វែងរកក្លឹបថ្មីមួយជាមួយប្រទេសអង់គ្លេស បារាំង, និង អ៊ីតាលី, ដែលជាក្រុមមានទិសដៅសក្តានុពលបាល់ទាត់រីកចំរើន។

មូលហេតុចម្បងមួយនៃការចាកចេញរបស់ Ronaldo គឺដោយសារគាត់មិនសប្បាយចិត្តដែលប្រធានក្លឹប Real Madrid លោក Florentino Perez មិនបានផ្តល់កិច្ចសន្យាថ្មីរយៈពេលវែងអោយខ្លួន។ ការកត់ត្រាបានអះអាងថា Ronaldo មិនត្រូវបានយកចិត្តទុកដាក់ដូចកាលពីពេលមុន ខណៈមើលឃើញថាក្រុម Real Madrid មិនបានសម្តែង នូវការទទួលស្គាល់ពីការខិតខំបង្ហាញទម្រង់លេងរបស់ខ្លួននៅរដូវកាលនេះទោះបីជាខកខានការពារតំណែងជើងឯក La Liga យ៉ាងណាក្តី។

Ronaldo ក៏បានបង្ហាញអារម្មណ៏មិនសប្បាយចិត្តដែលក្រុម Real Madrid នៅតែមានមហិច្ឆតាក្នុងការចុះហត្ថលេខាកីឡាករ Neymar ពីក្រុម Paris Saint-Germain ដើម្បីជំនួសរូបគេ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro