ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​មុន​ទៅ​ World Cup ប្រទេស​រុស្សី​ជម្រើស​អង់គ្លេស​បាន​យក​ឈ្នះ​ ​កូស្តារីកា ២​ទល់​នឹង​០ ក្នុង​កីឡដ្ឋាន Elland Road ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដំណើរ​ការ​បាន​១៣​នាទី Marcus Rashford បាន​បំប៉ោង​សំណាញ់​ទី​មួយ​គ្រាប់ ជួយ​អង់គ្លេស​នាំ​មុខ​មុន។ វគ្គ​ទី​២​នាទី​៧៦ Danny Welbeck ក៏​បាន​បន្ថែម​មួយ​គ្រាប់​ជួយ​ឲ្យ​តោ​​កំណាច​យក​ឈ្នះ ​កូស្តារីកា​ដែល​ជា​ក្រុម​មាន​ឈ្មោះ​នៅ​ World Cup ដែរ​ ក្នុង​លទ្ធផល ២-០។

ការ​ប្រកួត​ចាប់​អារម្មណ៍​មួយ​​គូទៀត ព័រទុយហ្គាល់​​ បំបាក់​អាល់ហ្សេរី ៣-០។ ក្នុង​ការ​ប្រកួត​នេះ Cristiano Ronaldo ក៏​បាន​បង្ហាញ​វត្តមាន​ដែរ ក្រោយ​សម្រាក​លំហែ​កាយ​​ចប់​ពី​ការ​ប្រកួត Champions League។ យ៉ាងណា​ក្ដី ៣​គ្រាប់​របស់ ព័រទុយហ្គាល់​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ពី Ronaldo ទេ ធ្វើ​បាន​ដោយ​កីឡាករ Goncalo Guedes ២​គ្រាប់​និង Bruno Fernandes១​៕

Via: Sabay