Real Madrid បានតែងតាំងលោក Julen Lopetegui ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញធ្វើជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនជំនួសលោក Zinedine Zidane។

Lopetegui
Lopetegui ដែលធ្លាប់ជាអ្នកចាត់ការ FC Porto និងជាអ្នកដឹកនាំក្រុមអេស្ប៉ាញបច្ចុប្បន្នបានយល់ព្រមទៅទឹកដី Santiago Bernabeu រយៈពេល៣ឆ្នាំ។ បុរសវ័យ៥១ឆ្នាំរូបនេះនឹងចាប់ផ្ដើមការងារថ្មីរបស់ខ្លួនក្រោយចប់ភារកិច្ចនៅ World Cup ជាមួយជម្រើសជាតិ។
មានតួនាទីលេងជាអ្នកចាំទី លោក Lopetegui គឺជាអតីតអ្នកចាំទីក្រុម Real Madrid Castilla ដោយបង្ហាញខ្លួនបាន៦១ប្រកួត និងលេងឲ្យឈុតធំ Real Madrid បាន១ប្រកួតដែរ។ ក្នុងអាជីពជាអ្នកចាត់ការវិញលោកធ្លាប់ដឹកនាំ Real Madrid B ១រដូវកាល និងដឹកនាំក្រុមអេស្ប៉ាញតាំងពីឈុត U19 ដល់ U21 និងចុងក្រោយគឺឈុតធំ៕

Via :news.sabay
