ការប្រកួតមិត្តភាពរវាងក្រុមដាវសាម៉ូរ៉ៃជប៉ុន និងក្រុមមិនមានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រ World Cup នោះទេដោយសារមិនអាចឆ្លងផុតវគ្គជម្រុះតាមពូលក្នុងទ្វីប។ ការប្រកួតនេះធ្វើឡើងនៅទឹកដីអូទ្រីសនា ថ្ងៃអង្គារទី១២ ខែមិថុនាឆ្នាំ២០១៨នេះ មុនពេលព្រឹត្តការណ៏ World Cup ២០១៨ នៅរុស្ស៊ីចាប់ផ្តើម។ បើកឆាកដំបូងត្រឹមតែនាទីទី ៣២កីឡាករ Oscar Romero រកបានគ្រាប់បាល់បញ្ចូលទីឱ្យប៉ារ៉ាហ្គាយនៅតង់ទី១ ប៉ុន្តែចូលមកដល់តង់ទី២ កីឡាករ Takashi Inui រកបាន២គ្រាប់ក្នុងនាទី៥១និង៦៣ ក្រោយការ(Assist)បញ្ជូនដ៏ល្អរបស់ខ្សែបម្រើក្រុម Dormund កីឡាករ Sinji Kagawa ទាំង២គ្រាប់ ខណៈដែលកីឡាករ Santander របស់ប៉ារ៉ាហ្គាយបានបង្កើតកំហុសធ្វើអោយគ្រាប់បាល់ ចូលទីខ្លួនឯងនៅនាទីទី៧៧ នាំអោយក្រុមជប៉ុននាំមុខ៣:១។

អតីតកីឡាករ Man.United កីឡាករ Kagawaដដែលបានបន្ថែមបានគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី(៩០+១)មុនបញ្ចប់ការប្រកួតជួយអោយក្រុមជើងខ្លាំងទ្វីបអាស៊ីផ្តួលក្រុមមកពីតំបន់អាមេរិកឡាទីនក្នុងលទ្ធផល ៤:២ ។
ជប៉ុន មានឱកាសស៊ុតចំទិសដៅ៣លើក ខណៈ ប៉ារ៉ាហ្គាយ ស៊ុតចំទិសដៅ ២លើក។ ខ្សែប្រយុទ្ធ Shinji Okazaki មកពី Leicester លេងបាន ៧៤នាទី ត្រូវបានប្តូរចេញដោយកីឡាករ Maya Yoshida ជាខ្សែបម្រើ Southampton ខណៈអ្នកចាំទីប៉ារ៉ាហ្គាយ Justo Villar វ័យ ៤០ឆ្នាំ ចូលលេង ១២នាទីក៏ត្រូវប្ដូរចេញ និងជាការបង្ហាញវត្តមានលើកចុងក្រោយមុនចូលនិវត្តន៍ក្រោយលេងបាន១២០ប្រកួតអោយក្រុមជម្រើសជាតិ។
ជប៉ុន និង ត្រូវប្រកួតជាមួយជម្រើសជាតិកូឡុំប៊ី នៅក្នុងវគ្គជម្រុះក្នុងពូលH នាថ្ងៃអង្គារទី១៩មិថុនាខាងមុខនេះ។
