ក្រុមបាល់ទាត់រហស្សនាមមាន់គកជាតិបារាំងបានទទួល ៣ពិន្ទុពេញក្នុងជំនួបបើកឆាកសម្រាប់ពូល C ពានរង្វាន់ FIFA World Cup ២០១៨ កាលពីថ្ងៃសៅរ៍ ទី១៦ មិថុនា ដោយលទ្ធផល ២ទល់នឹង១ សម្រាប់ក្រុមមកពីទ្វីបអាស៊ីគឺក្រុមកង់ហ្គូរ៉ូអូស្ត្រាលី។

ខ្សែប្រយុទ្ធក្រុម At.Madrid កីឡាករឆ្នើម Antoine Griezmann បានបើកឆាកគ្រាប់ទី១ នៅនាទីទី៥៨ តាមរយៈបាល់ប៉េណាល់ទី ក្នុងការកាត់សេចក្តីដ៏ចម្រូងចម្រាស់របស់អាជ្ញាកណ្តាលបន្ទាប់ពីពិនិត្យសារឡើងវិញដោយវីដេអូជំនួយ(VAR)។

ប៉ុន្តែអូស្ត្រាលី ក៏បានវាយបកតាមស្មើវិញដោយបាល់ប៉េណាំងទីដូចគ្នានៅនាទី៦២ ធ្វើបានសម្រេចដោយកីឡាករ Mile Jedinak ក្រោយខ្សែការពារ Umtiti ធ្វើអោយបាល់ប៉ះដៃ។ ប៉ុន្តែអ្វីៗបានប្រែប្រួលខណៈខ្សែបម្រើ Paul Pogba របស់ក្រុម Man.United រកបានគ្រាប់បាល់ជ័យជំនះនៅនាទី៨១ មុនបញ្ចប់តង់ ស្របពេលបាល់បានប៉ះជើងកីឡាករBehich(OG) ហើយអ្នកចាំទីមិនអាចជួយសង្គ្រោះបាល់បាន។ បញ្ចប់លទ្ធផលក្រុមជើងឯក World Cup ឆ្នាំ១៩៩៨ បារាំង ២:១ អូស្រ្តាលី៕
ប្រភព៖ Dailymail
France បានផ្តួល Australia ២-១ យក ៣ពិន្ទុសម្រាប់ការប្រកួតបើកឆាកក្នុងពូល C(វិដេអូ)
អត្ថបទទាក់ទង
