យុទ្ធនាការ World Cup មុន​មក​កាន់​ប្រទេស​រុស្ស៊ី លោក Gareth Southgate បាន​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​មិន​ដែល​ស្គាល់​ពាក្យ​បរាជ័យ ដែល​កីឡាករ​របស់​ក្រុម​តោកំណាច​​ភាគ​ច្រើន​ជា​យុវជន​វ័យ​ក្មេង។

ប្រសិន​បើ​យក​ឈ្នះ​ទុយណេស៊ី​រាត្រី​នេះ អង់គ្លេស​អាច​មាន​ឱកាស​កាន់​តែ​ខ្ពស់​​ដើម្បី​​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ដើម្បី​លុបលាង​ភាព​អាម៉ាស​កាល​ពី​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​អង់គ្លេស​បាន​ត្រឹម​១​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៤ ដោយ​ស្មើ កូស្តារីកា ចាញ់​អ៊ុយរុយហ្គាយ និង អ៊ីតាលី។ អង់គ្លេស​ស្ថិត​នៅ​ពូល G ដែល​​ជា​ពូល​​រាង​ធូរស្រាល ដោយ​មាន​ជម្រើស​ជាតិ ប៉ាណាម៉ា និង ប្រទេស ទុយណេស៊ី លើក​លែង​តែ​​​ក្រុម​ខ្លាំង បែលហ្ស៊ិក ចេញ។

Southgate មិន​ជ្រើស​យក​អ្នក​ចាំទី​មាន​បទពិសោធន៍​ច្រើន Joe Hart ហើយ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ចាំទី​វ័យ​ក្មេង Butland, Pickford និង Pope ដែល​សុទ្ធ​តែ​មានអាយុក្រោម ២៦ ឆ្នាំ​ទាំង​អស់។

គ្រូ​បង្វឹក​អង់គ្លេស​រូប​នេះ បាន​ជ្រើស​យក​យុវជន​ក្មេងៗ​របស់ ​Tottenham និង Manchester City ដូចជា Kyle Walker, Dele Alli, John Stones, Raheem Sterling និង Fabian Delph ជា​ដើម។

កីឡាករ Alex Oxlade-Chamberlain និង Adam Lallana បាន​ខកខាន​ការ​ប្រកួត​ដោយ​សារ​តែ​បញ្ហា​របួស​ខណៈ​ដែល Trent Alexander-Arnoldនឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

ជម្រើស​ដំបូង​សម្រាប់​លោក Southgate មាន​ដូច​ជា៖ Pickford, Trippier, Walker, Stones, Maguire, Rose, Lingard, Henderson, Alli, Sterling, និង Kane៕
Via: Sabay