ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់ពិន័យហ្រ្វីឃីកដើម្បីបញ្ចប់លទ្ធផលការស៊ុតបញ្ចូលទីបីគ្រាប់ ៣-៣ តាមស្មើជាមួយក្រុមគោជល់អេស្ប៉ាញកាលពីយប់ថ្ងៃសុក្រនៅកីឡាដ្ឋានស៊ូជី។

ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់នៅក្នុងតង់ទី ១ នៃការប្រកួតពូល B ប៉ុន្តែក្រុមម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុបហាក់បីដូចជាឈានទៅរកការបរាជ័យដ៏គួរឱ្យកត់សម្គាល់ដោយសារតែការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Nacho នៅក្នុងពាក់កណ្តាលតង់ទី២ដើម្បីនាំមុខ។
ទោះបីជាយ៉ាងណាព័រទុហ្កាល់មានឪកាស ទទួលបានបាល់ហ្វ្រីឃីកនៅលើលើតំបន់គ្រោះថ្នាក់មានចម្ងាយ ២៥ម៉ែត្រ ពីបង្គោលទីខណៈដែលកីឡាករ Gerard Pique បានធ្វើឱ្យកីឡាកររ៉ូណាល់ដូល។ ខណៈអ្នកចាំទី David de Gea មិនអាចជួយសង្គ្រោះការស៊ុត ដ៏ល្អឥតខ្ចោះចូលទៅក្នុងជ្រុងនៃសំណាញ់ទីបានឡើយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីបានធ្វើ ស៊ុតបញ្ចូលទីគ្រាប់ទី៥៣ របស់ Ronaldo និងជាកីឡាករទី៤ ដែលរកបានគ្រាប់បាល់ ៣គ្រាប់ក្នុងមួយប្រកួតសម្រាប់ព្រឹត្តការណ៏ប្រវត្តិសាស្ត្ររបស់ World Cupខណៈកីឡាករ Ronaldo បានក្លាយជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រអន្ដរជាតិរកគ្រាប់បាល់បានគ្រប់ការប្រកួតធំៗ ចំនួនប្រាំបីជាប់ដងជាប់ៗគ្នាចុងក្រោយ។

តារាឆ្នើមវ័យ ៣៣ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៨៤គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិចំនួន ១៥១លើក លើកសម្រាប់ព័រទុយហ្គាល់។
ប្រភព៖ Independent
