អាជ្ញាធររុស្ស៊ីបានអំពាវនាវឲ្យអ្នកគាំទ្រក្រុមនីហ្សេរីយ៉ា កុំឲ្យយកសត្វមាន់ចូលក្នុងកីឡដ្ឋានសម្រាប់ការប្រកួត World Cup។

ក្រុមជម្រើសជាតិនីហ្សេរីយ៉ាបានចាញ់ក្រូអាត ២ទល់នឹង០ ក្នុងការប្រកួតសន្សំពិន្ទុពូលD ក្នុងនោះមានអ្នកគាំទ្រមួយចំនួនព្យាយាមយកសត្វមាន់មានជីវិតចូលទៅក្នុងកីឡដ្ឋាន។ ជនជាតិនីហ្សេរីយ៉ា មានជំនឿថាសត្វមាន់ដែលលាបពណ៌បៃតង និងស នឹងនាំសំណាងល្អដល់កីឡាករនៅអំឡុងពេលប្រកួត។

យ៉ាងណាអាជ្ញាធរបានជូនដំណឹងថាពួកគេអាចទិញមាន់នៅទីណាក៏បាន តែការយកមាន់ចូលកីឡដ្ឋានគឺជារឿងត្រូវហាមឃាត់។ នៅប្រកួតបន្ទាប់ នីហ្សេរីយ៉ា ត្រូវប៉ះជាមួយអ៊ីស្លង់នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ៕


Via news.sabay