
កីឡាករ Romelu Lukaku បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ខណៈពេលដែលបែលហ្ស៊ិកបានបង្ហាញពីទម្រង់លេងដ៏ល្អសម្រាប់ការប្រកួត World Cup នៅប៉ាណាម៉ានៅក្នុងការប្រកួតបើកឆាកនៃពូល G។

បន្ទាប់ពីការប្រកួតនៅតង់ទី 1 ក្រុមបាល់ទាត់ប៊ែលហ្សិកដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 នៅលើពិភពលោកបានផ្តួលក្រុមម្ចាស់ផ្ទះ Panama ពេលដែល Dries Mertens បានស៊ុតបញ្ជូលទីដោយគ្រាប់បាល់ volley ដ៏អស្ចារ្យដើម្បីនាំមុខនៅក្នុងការប្រកួត។

នៅនាទីទី៥៥ ប៉ាណាម៉ា ស្ទើតែមានឱកាសរកបានគ្រាប់បាល់តាមស្មើទៅហើយដោយខ្សែការពារស្លាបស្តាំ Michael Murillo ប៉ុន្តែអ្នកចាំទី Thibaut Courtois បានចេញមករារាំងបាល់បានយ៉ាងរហ័ស។

ខ្សែប្រយុទ្ធ Lukaku របស់ក្រុម Manchester United បានផ្តល់ជ័យជម្នះយ៉ាងពិតប្រាកដអោយក្រុមបែលហ្ស៊ិក ខណៈដែលគ្រាប់បាល់ទីមួយរបស់គេរកបានដោយការតែតបញ្ជូលទីដែលបានបញ្ជូនពីខ្សែបម្រើប្រយុទ្ធ Kevin de Bruyne ពីក្លឹប Manchester City នៅខាងក្រៅប្រអប់។ និងមួយគ្រាប់ទៀត រកបានដោយការស៊ុតបញ្ជូលទីដែល Eden Hazard ជាអ្នកបញ្ជូនអោយ។

រីករាយទស្សនាវិដេអូរវាងក្រុមទាំងពីខាងក្រោមនេះ:
កីឡាករ Lukaku ស៊ុតបាល់ ២គ្រាប់ ខណៈបែលហ្ស៊ិក បង្ហាញពីទម្រង់លេងដ៏ល្អនៅក្នុងការប្រកួតនេះ(វិដេអូ)
អត្ថបទទាក់ទង
