លោក Roberto Martinez គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានកោតសរសើរទម្រង់លេងរបស់ក្រុមខ្លួន ក្រោយពីពួកគេបានជម្នះលើបញ្ហាលំបាកក្នុងតង់ទី១ ដើម្បីផ្តួលក្រុមជម្រើសជាតិប៉ាណាម៉ា យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ World Cup របស់ពួកគេ កាលពីថ្ងៃចន្ទ។

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Dries Mertens បន្ទាប់ពីចូលលេងក្នុងតង់ទី២ភ្លាមៗ និងការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Romelu Lukaku បានបំពេញជ័យជម្នះដ៏កក់ក្តៅមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្នុងការប្រកួតក្នុងពូល G ក្នុងទីក្រុង Sochi ខណៈដែលក្រុមរបស់អាមេរិកកណ្តាលមួយនេះ បានរងបរាជ័យក្នុងការប្រកួតជាលើកទី១របស់ពួកគេក្នុងយុទ្ធនាការនេះ។

ក្នុងពូលមួយដែលក៏មានក្រុមជម្រើសជាតិអង់គ្លេសដែរនោះ ទម្រង់លេងរបស់បែលហ្ស៊ិក មិនបានស្ថិតក្នុងកម្រិតកំពូលទាំងស្រុងដែលក្រុមរបស់លោក Martinez សង្ឃឹមទុកឡើយ។ ប៉ុន្តែ ជ័យជម្នះនេះ នឹងគ្រប់គ្រាន់សម្រាប់ក្រុមមួយ ដែលមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការឈានទៅវគ្គយ៉ាងឆ្ងាយក្នុងប្រទេសរុស្ស៊ី ជាពិសេស ក្រោយពីក្រុមខ្លាំងៗដូចជាអាល្លឺម៉ង់ ប្រេស៊ីល និងអាហ្សង់ទីន សុទ្ធសឹងបានភ្លាត់ស្នៀតដូចគ្នា កាលពីចុងសប្តាហ៍មុន។

លោក Martinez បានឲ្យដឹងថា៖ «គ្រាប់បាល់ទី១ពិតជាសំខាន់ណាស់។ វាគឺជាការជម្រុញស្មារតីដ៏ធំមួយសម្រាប់ក្រុមមួយ ហើយវាផ្តល់ឲ្យអ្នកនូវភាពធូរស្រាលសម្រាប់ការប្រកួតទី១របស់អ្នកក្នុងយុទ្ធនាការនេះ ហើយខ្ញុំបានគិតចំណុចនោះថា យើងកាន់តែលេងល្អ និងកាន់តែគ្រប់គ្រងបាល់បានច្រើន»។
ប្រភព៖ Channel News Asia
លោកគ្រូបង្វឹក Roberto Martinez រីករាយនឹងទម្រង់លេងរបស់បែលហ្ស៊ិក
អត្ថបទទាក់ទង
