ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិបែលហ្សិកកីឡាករ Romelu Lukaku បានប្រាប់ពីការតស៊ូដែលក្រុមគ្រួសាររបស់គាត់ជាពិសេសគឺម្តាយរបស់គាត់ដែលបានស៊ូទ្រាំខិតខំ និងបានជម្រុញ គាត់ឱ្យក្លាយទៅជាកីឡាករបាល់ទាត់មានកេរ្ត៏ឈ្មោះល្បីល្បាញម្នាក់មកដល់សព្វថ្ងៃនេះ។ កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះកំពុងត្រៀមសម្រាប់ការប្រកួត World Cup វគ្គជម្រុះក្នុងពូលលើកទី២ របស់គាត់ ប៉ុន្តែតារាឆ្នើមក្រុម Man.United បានរំលឹកឡើងវិញពីចងចាំពីពេលវេលាដែលវាជាក្តីសុបិន្តឆ្ងាយនៅពេលដែលម្តាយរបស់គាត់បានព្យាយាមចិញ្ចឹមកូនជាមួយការដាក់អាហារនៅលើតុ។

បន្ទាប់ពីឪពុករបស់ Lukaku បានចូលនិវត្តន៍ពីកីឡាបាល់ទាត់ក្រុមគ្រួសាររបស់ខ្លួនបានតស៊ូដើម្បីរកលុយដើម្បីផ្តត់ផ្គង់គ្រួសារ។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានអះអាងថាការចាប់ផ្តើមជីវិតដ៏តោកយ៉ាក របស់គាត់គឺជាផ្លែផ្កាដែលធ្វើឱយខ្លួនក្លាយជាមនុស្សម្នាក់មានឈ្មោះបោះសម្លេងនាពេលនេះ។

អតីតខ្សែប្រយុទ្ធ Chelsea និង Everton បានរំលឹកឡើងវិញពីពេលវេលារបស់គាត់នៅពេលដែលគាត់មានអាយុ ៦ឆ្នាំកំពុងលូតលាស់ឡើងនៅតំបន់ Antwerp គាត់ រៀបរាប់ថាម្ដាយគាត់ត្រូវលាយទឹកជាមួយទឹកដោះដើម្បីឱ្យវាទុកបានរយៈពេលយូរ។

ខ្សែប្រយុទ្ធមានវ័យ ២៥ឆ្នាំរូបនេះបានបន្តថាៈ នៅពេលដែលម្តាយខ្ញុំបានលាយទឹកជាមួយទឹកដោះគោ នេះហើយជាជីវិតរបស់យើង។ ខ្ញុំមិនបាននិយាយពាក្យអ្វីទេ ហើយមិនចង់ឱ្យម្តាយខ្ញុំមានភាពតានតឹងដែរ។ ប៉ុន្តែខ្ញុំស្បថចំពោះព្រះខ្ញុំបានសន្យាជាមួយខ្លួនឯងនៅថ្ងៃនោះ។ វាដូចជាមាននរណាម្នាក់បានមកចាប់ម្រាមដៃរបស់ពួកគេហើយដាស់ឱ្យភ្ញាក់ឡើង។ ខ្ញុំដឹងច្បាស់អំពីអ្វីដែលខ្ញុំត្រូវធ្វើនិងអ្វីដែលខ្ញុំត្រូវធ្វើហើយមិនអាចមើលឃើញម្តាយរបស់ខ្ញុំរស់នៅក្នុងសភាពដូចពីមុនទៀតទេ។
ខ្សែប្រយុទ្ធជួរមុខ Lukaku: ពួកយើងក្រីក្រណាស់ ម្តាយរបស់ខ្ញុំបានយកទឹកលាយជាមួយទឹកដោះគោដើម្បីចិញ្ចឹមពួកខ្ញុំ
អត្ថបទទាក់ទង
