ខ្សែប្រយុទ្ធក្រូអាតកីឡាករ Nikola Kalinic ត្រូវបានក្រុមបញ្ជូនត្រលប់ទៅស្រុកកំណើតវិញ កំលុងព្រឹត្តការណ៏ World Cup ជាមួយនឹងដោយភាពអាម៉ាស់បន្ទាប់ពីបានបដិសេធមិនចូលអង្កុយក្នុងតំណែងជាកីឡាករបម្រុងកំលុងពេលជ័យជម្នះ ២-0 លើក្រុមនីហ្សេរីយ៉ា។

Kalinic ខ្សែប្រយុទ្ធកំពុងលេងអោយក្រុម AC.Milan ក្នុងលក្ខ័ណ្ឌខ្ចីជើងពីក្រុម Fiorentina រូបនេះ ចាប់ផ្តើមលេងជាកីឡាករបម្រុងសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិអោយក្រុមរហស្សនាមក្រឡាអុក្រូអាតជាសរុបលើកទី៤ ប៉ុន្តែត្រូវបានគ្រូបង្វឹកលោក Zlatko Dalic ស្នើឱ្យចូលលេងនៅវគ្គវគ្គជម្រុះក្នុងពូល D នាកីឡាដ្ឋាន Kaliningrad ទល់នឹង Nigeria។ ទោះបីជាយ៉ាងនេះក្តីយោងទៅតាមរបាយការណ៍នៅក្នុងប្រទេសក្រូអាតបានចុះផ្សាយថាខ្សែប្រយុទ្ធ Kalinic រូបនេះបានបដិសេធការស្នើសុំរបស់អ្នកចាត់ការរបស់គាត់ដោយជ្រើសរើសជាមួយនឹងការវិលត្រឡប់ទៅមាតុភូមិវិញ។

គ្រូបង្វឹកក្រូអាតបានបង្ខំចិត្តសម្រេចជ្រើសយកកីឡាករ Marko Pjaca ដើម្បីត្រៀមចូលជំនួសខ្សែប្រយុទ្ធ Mario Mandzukic ក្រោយពេល Kalinic បានបដិសេធ។ ប៉ុន្តែថ្លែងប្រាប់ក្រោយពីជ័យជម្នះនៅថ្ងៃសៅរ៍លោក Dalic បានប្រាប់ក្រុមអ្នកយកព័ត៌មានថា: ក្រុមនេះបានបញ្ចប់ការប្រកួតដោយគ្មានកីឡាករណារងរបួស ប៉ុន្តែបែរជាត្រូវប្រឈមនឹងបញ្ហាដែលនឹងដោះស្រាយ។