អ្នកចាំទី Bayer Leverkusen កីឡាករ Bernd Leno បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយក្រុម Arsenal នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ។ កីឡាករ Leno វ័យ ២៦ឆ្នាំរូបនេះ បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹប Leverkusen ថា: គាត់បានរីករាយនឹងពេលវេលានៅ Leverkusen ចាប់ពីថ្ងៃដំបូងរហូតដល់ពេលចុងក្រោយសម្រាបក្លឹប ប៉ុន្តែឥឡូវនេះគាត់នឹងបន្តអាជីពនៅក្នុងលីកកំពូលផ្សេងទៀតជាមួយក្រុមដ៏ល្អបំផុតមួយ។

Leno មានតម្លៃខ្លួនប្រមាណ២២លានអឺរ៉ូ (២៥,៥ លានដុល្លារ) ជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយថារូបគេនៅតែបំពេញលក្ខ័ណ្ឌវេជ្ជសាស្រ្ត(ត្រួតពិនិត្យសុខភាពប៉ុណ្ណោះ)។ កីឡាករអន្តរជាតិអាល្លឺម៉ង់ Leno ធ្លាប់បានបង្ហាញខ្លួនអោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បាន ៦ដង ប៉ុន្តែមិនបានជាប់ជាសមាជិក អ្នកចាំទីទាំង ៣រូបក្នុងព្រឹត្តិកាណ៏ World Cup ២០១៨ នេះទេ ក្រោយពេលដែលលោក Joachim Low មិនសម្រេចជ្រើសយករូបគេ។

ក្រុម Leverkusen ក៏បានចុះហត្ថលេខាទិញអ្នកចាំទីអន្តរជាតិហ្វាំងឡង់ Lukas Hradecky ពីក្លិប Eintracht Frankfurt ដើម្បីជំនួសតំណែង Leno ខណៈកីឡាករ Leno នឹងធ្វើការប្រកួតប្រជែងយកជម្រើស ១១នាក់ដំបូងជាមួយកីឡាករជើងចាស់ Petr Cech និងកូឡុំប៊ី David Ospina នៅក្រុម Arsenal នាពេលខាងមុខនេះ ។