លោក Fernando Hierro គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានទទួលស្គាល់ថា ក្រុមរបស់លោកបានស្ថិតនៅលើខ្សែពួរ នៅមុនពេលគ្រាប់បាល់នាំសំណាងរបស់ខ្សែប្រយុទ្ធ Diego Costa បានជួយឲ្យពួកគេកត់ត្រាជ័យជម្នះជាលើកទី១ របស់ពួកគេក្នុងយុទ្ធនាការ World Cup កាលពីថ្ងៃពុធ ខណៈដែលក្រុមជម្រើសជាតិអ៊ីរ៉ង់ ស្ទើរតែបានបង្កើតភាពអស្ចារ្យមួយទៅហើយ។

ការដណ្តើមបានជ័យជម្នះក្នុងទីក្រុង Kazan ជួយឲ្យក្រុមម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១០ មួយនេះ ស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្ គ១៦ក្រុមចុងក្រោយ ប៉ុន្តែ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានរកគ្រាប់បាល់តាមស្មើវិញ ប៉ុន្តែ គ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាតឲ្យចូលទីឡើយ ដោយសារតែ Offside។ លោក Hierro បានឲ្យដឹងថា៖ «យើងមាន ៣ពិន្ទុ ប៉ុន្តែវាបានក្លាយជាការប្រកួតដ៏លំបាក និងស្មុគស្មាញមួយ។ ការប្រកួតទាំង ២តង់ពិតជាស្វិតស្វាញ។ យើងបានចាប់ផ្តើមយ៉ាងល្អ ជាមួយនឹងល្បឿនដ៏ល្អ ប៉ុន្តែ អ៊ីរ៉ង់ គឺជាក្រុមដ៏ខ្លាំងមួយ។ វាពិតជាលំបាកណាស់ក្នុងការរកគ្រាប់បាល់ពេលប្រកួតជាមួយនឹងពួកគេ»។

ស្របពេលជាមួយគ្នានេះ លោក Fernando Santos គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានធ្វើការប្រៀបធៀបតារាឆ្នើម Cristiano Ronaldo ទៅនឹងស្រាក្រហមមួយដប ដែលកាន់តែមានរសជាតិឆ្ងាញ់ក្នុងពេលទុកឲ្យបានកាន់តែយូរ ក្រោយពីការរកគ្រាប់បាល់ឈ្នះរបស់គេ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន។ រយៈពេល៥ថ្ងៃ ក្រោយពីការរកបានគ្រាប់បាល់៣គ្រាប់របស់គេបានជួយសង្គ្រោះក្រុមព័រទុយហ្គាល់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃបើកឆាក គ្រាប់បាល់តែតបញ្ចូលទីនៅនាទី ទី៤របស់ Ronaldo បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងការប្រកួតពូល B នាទីក្រុងម៉ូស្គូតែម្តង៕

លោកគ្រូបង្វឹក Fernando Hierro ធូរស្រាល ក្រោយអេស្ប៉ាញ សង្គ្រោះការភិតភ័យ ខណៈ Ronaldo បន្តរកបានគ្រាប់បាល់
អត្ថបទទាក់ទង
