ខ្សែប្រយុទ្ធ Xherdan Shaqiri ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Stoke City រកបានគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០+ ក្នុងការជួយស្វីសយកឈ្នះ ស៊ែប ២-១ ក្រោយត្រូវបានដៃគូនាំមុខ ១ មុនតាំងដើមវគ្គទី១។

បើគិតត្រឹមពេលនេះ ស្វីស រកបាន ៤ ពិន្ទុ ហើយក៏មានសង្ឃឹមកាន់តែខ្ពស់ក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី។ ស្វីស ត្រូវការត្រឹមស្មើ កូស្តារីកា ប៉ុណ្ណោះនារប្រកួតចុងក្រោយរបស់ខ្លួនក្នុងធានាកៅអីវគ្គ ១៦ ក្រុមចុងក្រោយ។

ក្រុមស្វីសកាលពីយប់មិញត្រូវបាន ស៊ែប នាំមុខមុនតាំងពីនាទីទី៥ ដើមវគ្គទី១ ប៉ុន្តែត្រូវបានខ្សែបម្រើ G. Xhaka រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៥២ និងចុងក្រោយ Shaqiri បណ្ដើរបាល់យ៉ាងស្អាត ដើម្បីស៊ុតយកឈ្នះទៅលើ ស៊ែប នៅនាទីទី៩០+។ ចប់ការប្រកួតស្វីសឈ្នះស៊ែប ២-១ ៕
ប្រភពពី: Sabay
ខ្សែប្រយុទ្ធ Xherdan Shaqiri ស៊ុតយ៉ាងស្អាត ជួយស្វីស ឈ្នះ ស៊ែប ២-១ ចុងម៉ោង(វិដេេអូ)
អត្ថបទទាក់ទង
