ការប្រកួត World Cup សម្រាប់ពូល E កាលពីយប់ថ្ងៃទី២២ ខែមិថុនារវាងក្រុមស្វីស និង ស៊ែរបី បានបញ្ចប់ទៅក្នុងលទ្ធផល ២:១។ Aleksandar Mitrovic បានជួយអោយក្រុមស៊ែប៊ីនាំមុខមុននៅនាទីទី៥ ប៉ុន្តែចូលមកដល់តង់ទី២ នាទីទី៥២ ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Granit Xhaka បានរកគ្រាប់បាល់បញ្ចូលទីវាយបកដ៏អស្ចារ្យសម្រាប់ក្រុមជម្រើសជាតិស្វ៊ីស និងបន្តរកបានគ្រាប់បាល់ជ័យជំនះដោយកីឡាករ Shaqiri ជាកីឡាកររបស់ក្លឹប StokeCity នៅនាទីទី៩០។

បច្ចុប្បន្នក្រុមជម្រើសជាតិស្វីសបានឡើងឈរទីកំពូលតារាងនៃពូល E ជាមួយប្រេស៊គីលលតារាង ដោយមាន ៤ពិន្ទុស្មើគ្នារួមជាមួយគ្រាប់បាល់។ ពួកគេមានឪកាសខ្ពស់ដើម្បីឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ស្របពេលក្រុមកូស្តារីកាត្រូវបានហាលអាវខណៈការប្រកួតចុងក្រោយរបស់ពួកគេគឺធ្វើដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។

ប្រសិនបើក្រុមជម្រើសជាតិស្វីសឈ្នះក្រុមកូស្តារីកា ស៊ែប៊ីដាច់ខាតត្រូវតែផ្តួលប្រេស៊ីលក្នុងការប្រកួតចុងក្រោយរបស់ពួកគេដើម្បីឈានទៅវគ្គបន្ទាប់។