ក្រុមជម្រើសជាតិអ៊ុយរ៊ូហ្គាយបានបង្កើតកំនត់ត្រាថ្មីមួយយ៉ាងល្អគឺធ្វើបាន Clean sheet(មិនអោយដៃគូប្រកួតស៊ុតបញ្ចូលទីក្រុជម្រើសជាតិរបស់ខ្លួនបានសម្រាប់ ១២ប្រកួតចុងក្រោយ។ អ្វីដែលពិសេសដើម្បីកម្ចាត់អ៊ុយរូហ្គាយនៅការប្រកួតបាល់ទាត់ពិភពលោកជាមួយ ជ័យជម្នះ របស់ពួកគេចុងក្រោយ ៣-០ លើកក្រុមម្ចាស់ផ្ទះរុស្ស៊ីកាលពីយប់មិញបានកត់ត្រានូវជ័យជំនះ ៣ដងបន្ថែមលើព្រឹត្តការណ៏ប្រកួតមិត្តភាព និងវគ្គជម្រុះ World Cup ២០១៨ នាពេលកន្លងមកចំនួន៧ដង(មាន ២ដងត្រូវគូបដិបក្សស៊ុតបញ្ចូលទី)ដែលជារួមគឺក្រុមមកពីតំបន់អាមេរិកឡាទីន១នេះធ្វើបាន Clean sheet ៩ប្រកួតក្នុងចំណោម ១២ប្រកួតចុងក្រោយ។

ជាមួយនឹងខ្សែការពារ Diego Godin និងកីឡាករមួយចំនួនកំពុងលេងនៅក្លឹបកំពូលនៅអឺរ៉ុបដែលពោរពេញដោយបទពិសោធន៏ ព្រមទាំងខ្សែប្រយុទ្ធឆ្នើមធ្វើអោយសមភាគីម្ខាងទៀត មានការលំបាកក្នុងការផ្តួលក្រុមរបស់ពួកគេដោយការស៊ុតបញ្ចូលទីបាន១គ្រាប់នៅឡើយទេ។ ព្រមជាមួយអ្នកចាំទីឆ្នើម Fernando Muslera នៅមិនទាន់មានក្រុមណាអាចផ្តួលអ៊ុយរ៉ូហ្គាយបានក្នុងព្រឹត្តការណ៏ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ីនេះទេ។ ខណៈក្រុមជាលេខ១ ក្នុងពូល B ។

ការប្រកួត ១២ លើកចុងក្រោយរបស់អ៊ុយរូហ្គាយ
១.ការប្រកួត World Cup២០១៨: អ៊ុយរូហ្គាយ ៣-0 រុស្ស៊ី
២.ការប្រកួត World Cup២០១៨ អ៊ុយរូហ្គាយ ១-0 អារ៉ាប៊ីសាអ៊ូឌីត
៣.ការប្រកួតបាល់ទាត់ពិភពលោកអេហ្សីប 0-១ អ៊ុយរូហ្គាយ
៤.មិត្តភាព: អ៊ុយរូហ្គាយ ៣-0 អ៊ូសបេគីស្ថាន
៥.មិត្តភាព: វេលស៍ 0-១ អ៊ុយរូហ្គាយ
៦.មិត្តភាព: អ៊ុយរូហ្គាយ ២-0 សាធារណរដ្ឋឆេក
៧.មិត្តភាព: អូទ្រីស ២-១ អ៊ុយរូហ្គាយ
៨.មិត្តភាព: ប៉ូឡូញ 0-0 អ៊ុយរូហ្គាយ
៩.ការប្រកួតជម្រុះ World Cup: អ៊ុយរូហ្គាយ ៤-២ បូលីវី
១០.ការប្រកួតជម្រុះ World Cup: វ៉េណេស៊ុយអេឡា 0-0 អ៊ុយរូហ្គាយ
១១.ការប្រកួតជម្រុះ World Cup: ប៉ារ៉ាហ្គាយ ១-២ អ៊ុយរូហ្គាយ
១២.ការប្រកួតជម្រុះ World Cup: អ៊ុយរូហ្គាយ 0-0 អាហ្សង់ទីន
ប្រភព៖ Marca
