អាហ្សង់ទីនបានស្ថិតនៅលើច្រកមួយដែលគួរឱ្យអាម៉ាស់ មុនដែល Gabriel Mercado បោះចូលជ្រុងម្ខាង អោយខ្សែការពារ Rojo របស់ក្រុម Manchester United ស៊ុតបាល់បញ្ជូលទីនៅនាទីទី៨៦។

ខ្សែប្រយុទ្ធ Lionel Messi ដែលបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យបានលោតនៅលើខ្នងរបស់កីឡាករ Rojo ដើម្បីអបអរសាទរគ្រាប់បាល់មួយនេះ ជាមួយក្រុមអាហ្សង់ទីនទាំងមូលនៅជ្រុងម្ខាង។

វាជាលទ្ធផលមួយដែលពួកគេសមនឹងទទួលបាន បន្ទាប់ពីមានការបង្ហាញមួយនៅដើមតង់ទីពីរ ដែលបង្ហាញពីកំហុសរបស់ Javier Mascherano ក្នុងតំបន់គ្រោះថ្នាក់ ដែលបានអនុញ្ញាតឱ្យកីឡាករ Victor Moses អាចរកគ្រាប់បាល់តាមស្មើដោយការស៊ុតបាល់ប៉េណាល់ទី។

អាហ្សង់ទីននឹងត្រូវឡើងទៅប្រកួតជាមួយបារាំងដែលក្រុមម្ចាស់ជើងឯកនៃពូល C ក្នុងវគ្គ 16ក្រុមចុងក្រោយនៅទីក្រុង Kazan នាថ្ងៃសៅរ៍ ខណៈដែលក្រុមម្ចាស់ជើងឯកក្រូអាត Croatia ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដោយផ្តួលអ៊ីស្លង់ 2-1 នោះនឹងត្រូវទៅជួបដាណឺម៉ាក។

សូមរីករាយទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ: