ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ដោយងាយ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិស៊ែប៊ី ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ខណៈដែលតារាឆ្នើម Neymar បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះមួយដែលនឹងធ្វើឲ្យពួកគេទៅជួបក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងវគ្គបន្ទាប់ផងដែរ។

ខ្សែបម្រើ Paulinho បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីល មានគ្រាប់បាល់នាំមុខ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី៣៦ នៅមុនពេល Neymar បានបញ្ជូនបាល់ទៅឲ្យខ្សែការពារ Thiago Silva ដើម្បីតែតបាល់រកគ្រាប់បាល់ទី២ ស្របពេលនៅសល់រយៈពេល ២២នាទីចុងក្រោយ។ ក្រោយពីបានរកបានគ្រាប់បាល់បញ្ចូលទីរបស់គេក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨ ជាមួយនឹងគ្រាប់បាល់ទី២ របស់ប្រេស៊ីល នៅជិតបញ្ចប់ការប្រកួត ក្នុងពេលពួកគេទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិកូស្តារីកា Neymar បានបង្ហាញពីទម្រង់លេងយ៉ាងល្អម្តងទៀត។

Brazil’s Thiago Silva, top right, scores his side’s second goal during the group E match between Serbia and Brazil, at the 2018 soccer World Cup in the Spartak Stadium in Moscow, Russia, Wednesday, June 27, 2018. (AP Photo/Rebecca Blackwell)


ក្រោយពីជួបការរំជួលចិត្តក្នុងទីក្រុង Saint Petersburg តារាឆ្នើម Neymar បានជួបការរីករាយជាង បន្ទាប់ពីការប្រកួតនេះ តាមរយៈការផ្លុំស្នាមថើបទៅកាន់អ្នកគាំទ្រ ក្នុងពេលដែលក្រុមប្រេស៊ីល ដែលជាម្ចាស់ជើងឯក ៥សម័យកាល បានអបអរ។ ក្នុងនាមជាក្រុមឈរលេខ១ ក្នុងពូល E បច្ចុប្បន្នក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងទីក្រុង Samara នៅថ្ងៃចន្ទខាងមុខនេះ ខណៈដែលក្រុមលេខ២ ស្វ៊ីសនឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង St. Petersburg នៅថ្ងៃអង្គារ។

ក្រុមជម្រើសជាតិស៊ុយអែត បានផ្តួលក្រុមជម្រើសជាតិម៉ិកស៊ិក ៣-០ ដើម្បីបញ្ចប់ដោយឈរលេខ១ក្នុងពូលរបស់ពួកគេ ខណៈដែលស្វ៊ីស បានបញ្ចប់ទាំងខកចិត្តក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងកូស្តារីកា៕