យោងគេហំព័រ OK Diario របស់អេស្បាញ បានអោយដឹងថា: ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមអធិរាជស Real Madrid ដើម្បីកាត់បន្ថយតម្លៃទិញផ្តាច់កុងត្រា(Buyout Clause)របស់ខ្លួននៅរដូវវក្តៅនេះ។ នៅក្នុងលក្ខខណ្ឌនោះបានសរសេរថាៈ តម្លៃខ្លួនតារាឆ្នើម និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មានចំនួន ១000លានអឺរ៉ូបានធ្លាក់មកនៅត្រឹម ១២០លានអឺរ៉ូប៉ុណ្ណោះ ដែលនេះជា មធ្យោបាយឱ្យរូបគេមានឪកាសចាកចេញពីក្រុមបាន។

ប្រភពព័ត៌មានបានបន្ថថាៈ រវាង Real Madrid និង Cristiano បានឈានដល់កិច្ចព្រមព្រៀងបានកើតឡើងនៅចន្លោះចុងខែមករានិងដើមខែកុម្ភៈ។ ដោយបានកាត់បន្ថយពីដំបូងត្រឹម ៤០០លានអ៊ឺរ៉ូ ហើយក្រោយមកទៀតបានធ្លាក់មកចុងក្រោយនេះសល់នៅត្រឹម 120លានអឺរ៉ូ។ ដូច្នេះមានន័យថាអតីតក្លឹបចាស់គឺ Man.United អាចជាជម្រើសបន្ទាប់ក្នុងការវិលត្រលប់ទៅវិញរបស់គេ ប្រសិនបើតម្លៃដែលបានរៀបរាប់ខាងលើចូលជាធរមានដូចការលើកឡើងមែននោះ។

បន្ទាប់ពីការព្រលយពាក្យចង់ចាកចេញពីកីឡាដ្ឋាន Estadio Santiago Bernabeu ដ៏ចម្រូងចម្រាសរបស់ខ្លួនក្រោយបញ្ចប់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ២០១៧-២០១៨ ពេលនេះ Ronaldo បានផ្តោតយ៉ាងយកចិត្តទុកដាក់ជួយក្រុមព័រទុយបានឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយព្រឹត្តការណ៏ World Cup ២០១៨ នេះតែប៉ុណ្ណោះ។