ខ្សែបម្រើ-ប្រយុទ្ធ Javier Pastore បានផ្ទេរពីក្រុម PSG ទៅកាន់ Roma ក្នុងកិច្ចព្រមព្រៀង ២៤,៧លានអឺរ៉ូ បានពន្យល់អំពីបំណងរបស់ខ្លួនដែលជាមូលហេតុនៅពីក្រោយការចាកចេញពីក្រុមជើងឯក Ligue1 បារាំង។ ជាមួយហេតុផលសំខាន់ដែលកីឡាករអាហ្សង់ទីនរូបនេះមិនមានឪកាសជាប់ជម្រើសជាតិ គឺដោយសារតែការប្រកួតប្រជែងកៅអី ១១នាក់ដំបូងបន្ទាប់ពីក្រុមមានមូលដ្ឋាននៅទីក្រុងប៉ារីស ចុះហត្ថលេខានាំយក តារាឆ្នើម Neymar មករួមក្រុមក្នុងតម្លៃ ២២២លានអ៊ឺរ៉ូ ។

អតីតគ្រូបង្វឹក PSG លោក Unai Emery បានដាក់ Neymar នៅក្នុងជម្រើស ១១នាក់ដំបូង នៅក្នុងក្រុមជាអាទិភាពខណៈ Pastore បានត្រឹមអង្គុយជាកីឡាករបម្រុង ស្របពេលក្រុម PSG មានកីឡាករដ៏មានទេពកោសល្យនៅតំបន់ប្រយុទ្ធដូចជាៈ Mbappe, Cavani, Di Maria និង Draxler សុទ្ធសឹងជាជម្រើសច្រើននៅតំបន់កណ្តាល Pastore ខណៈដែលកីឡាករ Verratti, Rabiot, Ben Arfa និង Lo Celso ក៏គឺជាគូប្រជែងនៅតួនាទីបម្រើនេះផងដែរ។

Pastore វ័យ ២៨ឆ្នាំបានផ្ទេរពី Palemo មកដល់ PSG កាលពីប្រាំពីរឆ្នាំមុនហើយចូលបានលេង ២៦៩ប្រកួតនិងបានជួយក្រុមឈ្នះពាន១៨ ផ្សេងគ្នា។ ជាមួយការធ្វើដំណើរផ្សេងព្រេង និងក្រុមថ្មី Roma ធ្វើអោយរូបគេសង្ឃឹមថានិងមានឪកាសបានបង្ហាញខ្លួន និងជាប់ជម្រើសជាតិអាហ្សង់ទីនសារជាថ្មីឡើងវិញ។