ខ្សែប្រយុទ្ធ Fakhreddine Ben Youssef របស់ទុយនេស៊ីបានរកគ្រាប់បាល់បញ្ចូលទី លើកទី ២.៥00 ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក World Cup ២០១៨នេះ នៅក្នុងការប្រកួតរបស់ពួកគេផ្តួលក្រុមប៉ាណាម៉ាក្នុងលទ្ធផល ២:១។

គ្រាប់បាល់លើកដំបូងក្នុងការប្រកួត World Cup ធ្វើបានសម្រេចដោយកីឡាករបារាំង Laurent នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៣០ ជាមួយលទ្ធផលប្រកួតឈ្នះក្រុមម៉ិកស៊ិក៤-១។ បន្តមកទៀតកីឡាករសញ្ជាតិប្រេស៊ីល Leonidas បានរកគ្រាប់បាល់ទី ១00 ក្នុងការប្រកួត World Cup នាឆ្នាំ ១៩៣៤ កំលុងការប្រកួតជាមួយនឹងអេស្ប៉ាញទោះបីជាមិនបានជួយក្រុមទទួលបានជ័យជម្នះក្នុងការប្រកួតយ៉ាងណាក្តី។

នៅក្នុងបញ្ជីកំណត់ត្រាគ្រាប់បាល់បញ្ចូលទីសំខាន់ៗក្នុងចំណោមកីឡាករទាំង ២៦រូបនៅក្នុងការប្រកួត World Cup កន្លងមកមានវីរបុរសកីឡាបាល់ទាត់ក្រុមជម្រើសជាតិផ្សេងៗដូចជា Gerd Muller របស់អាឡឺម៉ង់ ដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៨00 នេះកីឡាករអង់គ្លេស Gary Lineker ដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី ១,៣00នាក់ ខ្សែប្រយុទ្ធអ៊ីតាលី Christian Vieri អ្នកស៊ុតបាល់បញ្ចូលទីនៃការប្រកួតលើកទី១៩00 ផងដែរ។