បាល់ទាត់៖ ជើងឯក World Cup ២០១០ អេស្ប៉ាញបានបន្តការហ្វឹកហាត់ ក្រោមកម្ដៅថ្ងៃយ៉ាងសកម្មដើម្បីត្រៀមខ្លួនឲ្យបានល្អបំផុត ពេលប្រកួតជាមួយរុស្ស៊ីវគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

លោក Fernando Heirro គ្រូបង្វឹកអេស្ប៉ាញបានលើកឡើងថា កីឡាករសំខាន់នឹងដាក់ឲ្យចូលលេង ព្រោះថាអេស្ប៉ាញចង់បានគ្រាប់បាល់ពីម្ចាស់ផ្ទះ World Cup ២០១៨ មួយនេះតាមដែលអាចធ្វើទៅរួច ខណៈអ្នកចាំទី David de Gea ដែលរងនូវការរិះគន់អំឡុងពេលប្រកួតក្នុងពូល ទំនងជាលោក Hirro អាចនឹងផ្លាស់ចេញហើយដាក់អ្នកចាំទីវ័យ ២៣ឆ្នាំ Kepa Arrizabalaga ដែលលេងនៅ Althletic Bilbao ឲ្យចូលលេងជំនួសវិញ ដែលនេះជាការដាក់អ្នកចាំទីដៃទី២ លើកដំបូងក្នុងវគ្គ ១៦ក្រុមចុងក្រោយចាប់តាំងពីឆ្នាំ២០១០ ពេលខ្លួនឈ្នះជើងឯក។

បើយើងរំលឹកពីប្រវត្តិជួបគ្នារវាងក្រុមទាំង២ វិញ រុស្ស៊ីមិនដែលឈ្នះអេស្ប៉ាញនោះទេក្នុងចំណោម ៣ប្រកួតចុងក្រោយដោយចាញ់ ២ប្រកួត និងស្មើគ្នា ៣-៣ អំឡុងការប្រកួតមិត្តភាពចុងក្រោយនៅ Saint Petersburg កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕

ប្រភពពី: BTV
ម្ចាស់ជើងឯក ២០១០ក្រុម Spain ត្រៀមជួបម្ចាស់ផ្ទះ World Cup ២០១៨ វគ្គ ១៦ក្រុមចុងក្រោយ
អត្ថបទទាក់ទង
